តុលាការកំពូលកាត់ទោសសំណុំរឿងឃាតកម្មប្ដីសម្លាប់ប្រពន្ធ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

តុលាការកំពូលកាត់ទោសសំណុំរឿងឃាតកម្មប្ដីសម្លាប់ប្រពន្ធ​

បានផុស

នៅ

សំណុំរឿង​ឃាតកម្ម​ក្នុង​គ្រួសារ​ខ្មែរឥស្លាម​ដ៏​ល្បីល្បាញ​មួយដែល​ប្ដី​ចាក់​សម្លាប់​ប្រពន្ធ​ស្លាប់ចោល​កូនតូចៗ​២​នាក់ ត្រូវបាន​តុលាការ​កំពូល​បើកសវនាការ​កាត់ទោស​តាម​បណ្ដឹង​សារទុក្ខ​របស់​ជន​ត្រូវ​ចោទ ក្រោយ​តុលាការ​ថ្នាក់ក្រោម​បាន​ផ្ដន្ទាទោស​ជនដៃដល់​ដាក់ពន្ធនាគារ​អស់​មួយជីវិត ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សវនាការ​នេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី២៨​ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំពោះមុខ​ជនជាប់ចោទ​ឈ្មោះ បេ វ៉ាន់​សាក់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មាន​ទីលំនៅ​មុនពេល​ចាប់ខ្លួន​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។​

នៅ​ចំពោះមុខ​ក្រុមប្រឹក្សាតុលាការ​ផ្នែក​ប្រឆាំង​បទឧក្រិដ្ឋ​កម្ម ជនជាប់ចោទ បេ វ៉ាន់​សាក់ បាន​សារភាព​ទទួលស្គាល់​កំហុស​ថា ​ខ្លួន​ពិតជា​បានសម្លាប់​ប្រពន្ធ​របស់ខ្លួន​មែន​ដោយសារ​ភ្លើងប្រចណ្ឌ ប៉ុន្តែ​សុំអោយ​តុលាការ​កំពូលប​ន្ធូបន្ថយទោស​ដល់​ខ្លួន​ប៉ុណ្ណោះ ។​

ក្រុមប្រឹក្សាតុលាការ​កំពូ​ល​បាន​កំណត់​យក​ថ្ងៃ​អង្គារ៍​សប្ដាហ៍​ក្រោយ ដើម្បី​ប្រកាស​សាលដីការសម្រេច​សេចក្ដី ។​

គួររំលឹកថា សំ​ណុំរឿង​ឃាតកម្ម​នេះ ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម កាល​ពី​រសៀល​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ សម្រេច​ផ្ដន្ទាទោស​ជនដៃដល់​ជា​ប្ដី​ដាក់ពន្ធនាគារ​មួយជីវិត ក្រោម​ការចោទប្រកាន់​ពីបទ ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ និង​បង្គាប់​ឲ្យ​ជនដៃដល់​សង​សំណង​រដ្ឋប្បវេណីចំនួន​៥០​លាន​រៀល​ផងដែរ​។​

ជន​ជាប់​មិន​សុខ​ចិត្តបាន​ប្ដឹង​ឧទ្ធរណ៍ តែ​ត្រូវបាន​សាលាឧទ្ធរណ៍​សម្រេចសេចក្ដី​អោយ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ដដែល ទើប​ជនជាប់ចោទ​បាន​ប្ដឹង​សារទុក្ខ​ឡើង​តុលាការ​កំពូល​ទៀត ។​

សូមបញ្ជាក់ថា កាលពី​ម៉ោង​១២និង៣០​នាទី​អា​ធ្រា​ត្រ ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៦ មាន​អំពើហិង្សា​គួរ​ឲ្យ​រន្ធត់​មួយ ដោយ​ស្ត្រី​រងគ្រោះ​ជា​ខ្មែរឥស្លាម​ម្នាក់ ត្រូវបាន​ជនសង្ស័យ​ជា​ប្ដី​ចាក់​សម្លាប់​ចំនួន​១៨​កាំបិត ស្ថិត​នៅ​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​ទន្លេសាប ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​

ឃាតកម្ម​នេះ បើតាម​សម្តី​របស់​កូនប្រុស​ជនរងគ្រោះ​ឈ្មោះ សេត រ៉ូ​ហ៊ា​ត អាយុ​៨​ឆ្នាំ បាន​ឲ្យ​ដឹងថា «​មុន​ពេល​កើតហេតុ ម៉ោង​២០៖០០​នាទី ថ្ងៃទី​១ ខែកក្កដា ឆ្នាំ២០១៦ ខ្ញុំ​បាន​ចូលដេក​ក្នុងផ្ទះ​ជាមួយ​ម្តាយ​របស់ខ្ញុំ និង​ប្អូនស្រី ចំណែក​ប៉ា​គាត់​ទៅ​ដេក​យាម​គោ នៅ​ក្រោលគោ​មាត់ទន្លេ​។ ​ពេល​ដេកលក់​មិនដឹង​ម៉ោង​ប៉ុន្មាន ស្រាប់តែ​ឮសូរ​សំលេង​ម្តាយ​ខ្ញុំ​ស្រែក​ជួយ​ផងៗ ខ្ញុំ​ភ្ញាក់ពីដេក​ឡើង​ស្រាប់តែ​ឃើញ ប៉ា​របស់ខ្ញុំ​កំពុងតែ​យក​កាំបិត​ចាក់ មកលើ​ម្តាយ​របស់ខ្ញុំ​ចាក់​យកៗ ជាច្រើន​កាំបិត ពេលនោះ​ម្តាយ​ខ្ញុំ​ក៏​រត់​ចេញទៅ​ក្រៅ​ផ្ទះ ហើយ​ដួល​មុខផ្ទះ​ចេញឈាម​ជាច្រើន ចំណែក​ប៉ា​ខ្ញុំ ក៏​រត់​ចេញទៅ​បាត់​»​។​

នគរបាល​មូលដ្ឋានបាន​បញ្ជាក់ថា ជនរងគ្រោះ​មានឈ្មោះ ថា ទូ​លាស់ ម៉ៃ​យ៉ាន អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ នៅផ្ទះ​កើតហេតុ​ខាងលើ មានកូន​២​នាក់ ស្រី​ម្នាក់ មាន​ស្លាកស្នាម​កាប់ ចាក់​លើ​ក្បាល ខ្លួន ចំនួន​១៨​កន្លែង បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​១​ខ្នង​ នៅ​ឃុំ​ខ្វាវ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

អ៊ឹម ជីវ៉ា រំភើប​ស្រក់​ទឹកភ្នែក​ក្រោយ​ទទួល​បាន​កាដូ​ចិញ្ចៀនពេជ្រ​តម្លៃ​ជិត​១​ម៉ឺន​ដុល្លារ​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បើក​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​ឡើងវិញ

ព័ត៌មានជាតិ៣ ម៉ោង មុន

សុខ រ៉ាស៊ី ពោល​ពាក្យ​អស់សង្ឃឹម​លើ​ករណី​បណ្តឹង​របស់​ខ្លួន​ ខណៈ​ពឹង​តុលាការ​ក៏​គ្មាន​តម្រុយ​យុត្តិធម៌

ព័ត៌មានជាតិ៤ ម៉ោង មុន

រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ប្រមាណ ២.១២៨ លាន​ដុល្លារ​សម្រាប់​បន្ទុក​បុគ្គលិក​ក្នុង​ឆ្នាំ ២០២២

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services