សន្តិសុខសង្គម
ខឹងម្ចាស់បំណុលសម្ដីអាក្រក់ ស្ត្រីម្នាក់យកកាំបិតអារកសម្លាប់ម្ចាស់បំណុលរួចគេចខ្លួនចូលប្រទេសថៃ
ស្ត្រីវ័យ៤១ឆ្នាំជាបុគ្គលិកក្រុមហ៊ុនអូរស្មាច់រីសត ត្រូវបានកូនបំណុលយកកាំបិតចុងស្រួចចាក់ កាប់ និងអារកសម្លាប់ ព្រោះតែប្រើពាក្យសម្ដីមិនល្អមកលើកូនបំណុល ខណៈជនដៃដល់ត្រូវបានឃាត់ខ្លួននៅក្នុងទឹកដីប្រទេសថៃក្រោយពីសម្លាប់ជនរងគ្រោះរួច។
ករណីឃាតកម្មនេះបានកើតឡើងកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២០និង២០នាទីយប់ នៅចំណុចក្នុងប្រឡាយស្របតាមបណ្ដោយផ្លូវលេខ១ ស្ថិតក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះមានឈ្មោះ ហឹ សុវណ្ណចរិយា ហៅ អឿន ភេទស្រី អាយុ៤១ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងបរិវេណផ្សារថ្ម ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មុខរបរ ជាបុគ្គលិកក្រុមហ៊ុនអូរស្មាច់រីសត។ ចំណែកជនដៃដល់មានឈ្មោះ ឈឿន កុម្ភ: ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានឃាត់ខ្លួននៅក្នុងមន្ទីរពេទ្យស្រុកកាប់ឈើង ខេត្តសុរិន្ទ ប្រទេសថៃ និងបាននាំយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
តាមរបាយការណ៍សមត្ថកិច្ច ជនដៃដល់បានសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពយកកូនកាំបិតមានចុងស្រួចចាក់ កាប់ និងអារក ជនរងគ្រោះរហូតដល់ស្លាប់ពិតប្រាកដមែន ហើយបន្ទាប់ពីបានធ្វើសកម្មភាពរួច រូបខ្លួនបានប្រមូលយក ទូរសព្ទ និងប្រាក់កាសមួយចំនួន ដែលជារបស់ជនរងគ្រោះគេចខ្លួនទៅសម្រាកនៅក្នុងមន្ទីរពេទ្យស្រុកកាប់ឈើង ប្រទេសថៃ ដោយសាររូបខ្លួនជំពាក់ប្រាក់ជនរគ្រោះ និងស្អប់ជនរងគ្រោះមានសម្ដីអាក្រក់មកលើខ្លួន។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានរៀបចំកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


