Connect with us

សន្តិសុខសង្គម

 សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ដែលកាប់ស្ត្រីម្នាក់រហូតស្លាប់នឹងកន្លែង

បានផុស

នៅ

ផ្តើមចេញពីទំនាស់ពាក្យសម្តីនិងគ្នា បុរសជនសង្ស័យបានកាប់ស្ត្រីដែលជាអ្នករស់នៅក្បែគ្នាម្នាក់បណ្តាលឲ្យស្លាប់នៅនឹងកន្លែងយ៉ាងអណោចអធ័ម រួចគេចខ្លួន តែត្រូវកម្លាំងនគរបាលខេត្តសៀមរាប សហការគ្នាចុះស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួន។

ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប  លោកនួន ស័ក្តិចំរើនរិទ្ធិ បានឲ្យដឹងថា នៅថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ស្នងការនគរបាលខេត្តសៀមរាប បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជីក្រែង ចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញា ពាក់ព័ន្ធនឹងករណីឃាតកម្ម រហូតឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ មានឈ្មោះ  សំ  ស៊ី  ហៅ ស៊ីន ភេទប្រុស  អាយុ២៣ឆ្នាំ  មុខរបរ  ធ្វើចំការ រស់នៅភូមិក្របៅ  ឃុំសង្វេីយ  ស្រុកជីក្រែង  ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


គួរឱ្យដឹងថានៅថ្ងៃទី២០ ខែកុម្ភៈ វេលាម៉ោង១៨ និង ៥៥នាទី កម្លាំងអធិការស្រុកជីក្រែង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីបាត់មនុស្សម្នាក់ ឈ្មោះ នាវ ស្រីហ៊ុច (ជនរងគ្រោះ) ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិកើតហេតុ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអធិការស្រុកជីក្រែង បានចុះដល់កន្លែងកើតហេតុ ដើម្បីជួយស្វែងរករហូតជនរងគ្រោះ។ រហូតដល់វេលាម៉ោង ២១និង០០នាទី ថ្ងៃខែឆ្នាំដដែល ក៏បានប្រទះឃើញសាកសពជនរងគ្រោះ ឈ្មោះ នាវ ស្រីហ៊ុច ដេកស្លាប់នៅក្នុងចម្ការដំឡូង ខាងក្រោយផ្ទះប្រហែល ២០០ម៉ែត្រ។ ភ្លាមៗសមត្ថកិច្ច បានពិនិត្យសាកសពដោយរកឃើញថា សពមានសភាពរឹង មានស្នាមបែកក្បាល ដាច់សក់ និងមានស្នាមអាកដាច់បំពង់កដល់ឆ្អឹងក។ ឆ្លងកាត់ការកោសល្យវិច័យសមត្ថកិច្ចបានសន្និដ្ឋានថាជាករណីឃាតកម្ម ។

 ក្រោយពេលកើតហេតុ និងបន្ទាប់ពីធ្វើកោសល្យវិច័យរកឃើញមានករណីឃាតកម្ម កម្លាំងនគរបាលជំនាញ បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត រហូតដល់កំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ  សំ  ស៊ី  ហៅ ស៊ីន ភេទប្រុស  អាយុ២៣ឆ្នាំ  មុខរបរ  ធ្វើចំការ រស់នៅភូមិក្របៅ  ឃុំសង្វើយ  ស្រុកជីក្រែង យកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់សម្លាប់ជនរងគ្រោះខាងលើ ពិតប្រាកដមែន។ ជនសង្ស័យកាប់សម្លាប់ជនរងគ្រោះ ដោយសារកន្លងមកពួកគេធ្លាប់មានទំនាស់ពាក្យសម្តី និងគ្នា ដោយ គ្មាននរណាបានដឹងឡើយ។ ដោយហេតុតែជនសង្ស័យគុំគួនជនរងគ្រោះ ក្រោយផឹកស្រាសអស់២លីត្រ ជនសង្ស័យបានដើរទៅក្រោយផ្ទះជនរងគ្រោះ ដោយកាន់ដាវទៅជាមួយ។ ជនសង្ស័យបានឃើញជនរងគ្រោះកំពុងនៅក្នុងចម្ការដំឡូងម្នាក់ឯង ក៏ធ្វើសកម្មភាព ចូលទៅកាប់ជនរងគ្រោះ ០១កាំបិត ចំក្បាល បណ្តាលឲ្យជនរងគ្រោះដួលទៅនិងដី ហើយបន្តធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកចំនួន០៣កាំបិតទៀត បណ្តាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែង ហើយក៏កាច់ដើមដំឡូងគ្របពីលើសាកសពជនរងគ្រោះ កុំឲ្យគេឃើញ ក្រោយពេលធ្វើសកម្មភាព បានគេចខ្លួនតែម្តង។

សមត្ថកិច្ចបានដកហូតវត្ថុតាងពីជនសង្ស័យរួមមាន៖ដាវដែលធ្វើសកម្មភាព កាប់ជនរងគ្រោះ ចំនួន ១ដើម។ខោប៉ារ៉ាជើងវែងស្លៀកធ្វើសកម្មភាព មានប្រឡាក់ឈាម និងអាវផ្កាក្រហមសាច់ក្រណាត់ដៃវែងពាក់ធ្វើសកម្មភាព។

 ក្រោយឃាត់ខ្លួន សមត្ថកិច្ចក៏បានធ្វើតេស្តទឹកនោមលើជនសង្ស័យខាងលើ ដើម្បីស្វែងរកសារធាតុញៀនជាលទ្ធផល វិជ្ជមាន ។

  បច្ចុប្បន្នជនសង្ស័យ ត្រូវបាសមត្ថកិច្ចជំនាញឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម