សន្តិសុខសង្គម
Update៖ មុនពេលទាញញញួរវាយសម្លាប់ ប្ដីប្រពន្ធទាំងពីរឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង
ក្រោយពីសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យបានចុះពិនិត្យសពស្ត្រីជាប្រពន្ធ និងដោយមានព័ស្ដុតាង គឺក្រដាសមួយសន្លឹកដែលប្តីរបស់គាត់បានសរសេថា «ស្រីផឹតប្តី» និងប្រភពពីសាច់ញាតិផងនោះ ទើបសមត្ថកិច្ចសនិដ្ឋានថា ពិតជាមកពីរឿងប្តីប្រច័ណ្ឌប្រពន្ធពិតប្រាដកមែន។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅផ្ទះជនរងគ្រោះនៅផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្តីដែលជាឃាតកមានឈ្មោះ សួង រតនា អាយុ៣៦ឆ្នាំ ស្នាក់នៅចំនុចកើតហេតុ
ចំណែកស្ត្រីរងគ្រោះខាងលើមានឈ្មោះ ពេជ្រ អង្គាពេញបរមី អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកធានាគារ ស្នាក់នៅផ្ទះកើតហេតុជាមួយគ្នា។

យោងតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា នៅយប់មុនពេលថ្ងៃកើតហេតុ ពួកគាត់បានឮសម្លេងប្តីប្រពន្ធទាំងពីរនាក់បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយនៅព្រឹកឡើងក៏ពុំឃើញស្ត្រីជាប្រពន្ធភ្ញាក់ពីដំណេកទៅប្រកបការងារដូចសព្វរាល់ដងនោះទេ។ ដោយមានការសង្ស័យស្ត្រីជាម្តាយបង្កើតរបស់ស្ត្រីរងគ្រោះបានទៅគោះទ្វារស្រែកហៅកូនរបស់គាត់តែអត់ឮសម្លេងឆ្លើយតប ហើយគាត់ក៏បានរុញទ្វារចូលទៅមើលក៏ប្រទះឃើញកូនស្រីរបស់គាត់ដេកស្លាប់ក្នុងថ្លុកឈាមដោយមានស្នាមរបួសឈាមក្បាល និងមុខ ហើយជនសង្ស័យដែលជាកូនប្រសាបានដេកសន្លប់បាត់ស្មារតីដោយការលេបថ្នាំប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯងតាមក្រោយ តែពុំបានសម្រេចត្រូវបានសមត្ថកិច្ចវាយខ្នោះបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមះដើម្បីធ្វើការសង្រ្គោះ។

ក្រោយពេលកើតហេតុកម្លាំងជំនាញការិយាល័យបច្ចេកទេស និងកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌសែនសុខ និងកម្លាំងមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរបែកក្អមចុះមកពិនិត្យសព និងវត្ថុតាងនៅទីតាំងកើតហេតុ ដោយនៅក្បែរជនរងគ្រោះមានបន្សល់ទុកញញួរមួយដើម និងក្រដាសមួយសន្លឹកដែលប្តីបានសរសេរថា «ស្រីផឹតប្តី»។

សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យជាប្តីសមត្ថកិច្ចកំពុងរង់ចាំចាត់ការតាមនិតិវិធី ដោយពេលនេះគ្រូពេទ្យកំពុងធ្វើការសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


