ព័ត៌មានជាតិ
មណ្ឌលគិរីជាខេត្តគោលដៅទេសចរណ៍ អាជ្ញាធរត្រៀមវិធានការ ទទួលភ្ញៀវ អំឡុងពេលភ្ជុំបិណ្ឌ
ខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍មួយ ដែលប្រជាជនមួយចំនួនច្រើន នឹងធ្វើដំណើរទៅលេង ក្នុងឱកាសថ្ងៃឈប់សម្រាកពេលភ្ជុំបិណ្ឌនាប៉ុន្មានថ្ងៃខាងមុខនេះ។ អាជ្ញាធរមណ្ឌលគិរី បានត្រៀមវិធានការសុខាភិបាលជាច្រើន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ អំឡុងពេលដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋ។

លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍ដ៍ធំមួយ ដែលអាចនឹងមានភ្ញៀវទេសចរចេញចូលជាអចិន្ត្រៃ ក្នុងអំឡុងពេលជិតភ្ជុំបិណ្ឌនេះ ដូច្នេះអាជ្ញាធរបានដាក់កម្លាំងសមត្ថកិច្ចនៅតាមព្រំប្រទល់ខេត្តដើម្បីត្រួតពិនិត្យសុខភាព វ៉ាស់កម្ដៅ ប្រជាពលរដ្ឋ និងការត្រួតពិនិត្យ បាញ់អាល់កុល ពាក់ម៉ាស មុនពេលអនុញ្ញាតឱ្យពលរដ្ឋចូលទៅក្នុងខេត្ត។

លោកបញ្ជាក់ថា តំបន់រមណីយដ្ឋានទេសចរណ៍ភាគច្រើន នៅមណ្ឌលគិរី អនុញ្ញាតឱ្យបើកទទួលភ្ញៀវទេសចរណ៍ អំឡុងពេលឈប់សម្រាក ៣ ថ្ងៃខាងមុខនេះ។

ប្រធានមន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី លោក ប៊ុន សួរ បានឱ្យដឹងថា ក្នុងអំឡុងពេលជិតភ្ជុំបិណ្ឌ រដ្ឋបាលខេត្ត បានសហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។ លោកបានប្រាប់ថា ក្រុមការងាអន្តរមន្ទីរ ដែលដឹកនាំដោយរដ្ឋបាលខេត្ត បានចេញវិធានការ តម្រូវឱ្យម្ចាស់រមណីយដ្ឋាននានា គោរពតាមវិធានការសុខាភិបាល ៣ ការពារ និង ៣ កុំ។

លោកបន្តថា តម្រូវឱ្យម្ចាស់ រមណីយដ្ឋានសហការជាមួយអាជ្ញាធរ រៀបចំអាល់កុល ម៉ាស៊ីនវ៉ាស់កម្ដៅ ដាក់គ្រប់ទីន្លែង ជាពិសេសការរក្សាគម្លាត ដើម្បីកុំឱ្យប្រជាជនអ្នកទេសចរណ៍ទាំងអស់នោះជ្រៀតគ្នា។

លោក ប៊ុន សួរ បានបន្តថា ចំពោះម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារ គឺតម្រូវឱ្យពួកគេ ធ្វើយ៉ាងណា មិនឱ្យប្រជាពលរដ្ឋដែលទៅទស្សនា ជួបជុំគ្នាច្រើន ដែលបង្កជាហានីភ័យ ហើយនៅបន្ទប់នីមួយៗ ត្រូវមានពន្លឺចេញចូល និងអាល់កុលជាប្រចាំ៕


អត្ថបទៈ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


