Connect with us

ព័ត៌មានជាតិ

ប្រទះឃើញសពជនសង្ស័យជាប្ដីដែលកាប់ប្រពន្ធរួចលោតចូលទឹក​

បានផុស

នៅ

ជនសង្ស័យជាប្ដីដែល​កាប់​ប្រហារ​ប្រពន្ធ​២​ដាវ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់នៅ​ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវ​បាន​សមត្ថកិច្ចរ​ក​ឃើញ​ហើយ ​គឺ​ស្លាប់​ដោយសារ​លោតទឹកបន្ទាប់ពី​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ប្រពន្ធ​រួច​។​

ករណី​ប្រទះឃើញ​សាកសព​បុរស​ជា​ប្ដី​ដែល​កាប់​ប្រហារ​ប្រពន្ធ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ស្ពាន​ព្រែ​កតា​សួស ភូមិ​អង្គា​សដី ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពិន អាន អធិការនគរបាល​ស្រុក​ស្វាយជ្រំ​ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៨​និង​៥៧​នាទី​យប់​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​អង្គាស់ដី ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង មាន​ស្ត្រី​ម្នាក់​បាន​រងរបួស​ធ្ងន់​ត្រូវបាន​បងប្អូន​ក្រុមគ្រួសារ​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង បន្ទាប់​ពី​ត្រូវ​ជនសង្ស័យ​ជា​ប្ដី​បាន​ប្រើ​ហិង្សា​យក​ដាវ​កាប់​ចំនួន​២​កាំបិត ដោយ​មូលហេតុ​ស្រវឹងស្រា​មាន​ជម្លោះ​ជាមួយ​ពាក្យសំដី​។​

លោក​បាន​ឲ្យ​ដឹងថា ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​មានឈ្មោះ ប្រែង ប៊ុន​ណា​រី អាយុ​៤២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​អង្គា​ស់ដី ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ម៉ៅ ភា​រុន អាយុ​៣៧ ឆ្នាំ​មុខរបរ កសិករ​មាន​ទីលំនៅ ភូមិ​ឃុំ​កើត ខាងលើ​បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច​បាន​យក​វត្ថុតាង​ដាវ​បានរ​ត់ទៅ​ខាងក្រោយ​ផ្ទះ​ផ្លោះ​របងលោត​ចូលក្នុង​ស្ពាន​ព្រែ​កតា​សួស ខណៈដែល​ទឹក​កំពង់​ហូរ​ខ្លាំង​ហើយក៏​បាត់​ខ្លួន​តែម្តង​។​

លោក​អធិការ​បន្តថា​ នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​តាម​រុករក​ជនសង្ស័យ​និង​ទំនាក់ទំនង​សាច់ញាតិ​បងប្អូន​ដើម្បី​សាកសួរ​ព័ត៌មាន​ដែរ តែ​រក​មិនឃើញ សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​បាន​ចុះ​រាវរក​ជន​សង្ស័យ​នៅក្នុង​ទឹក​ព្រែក​ស្ពាន​តា​សួស រហូត​រកឃើញ​នៅវេលា​ម៉ោង​១០ ព្រឹក​ថ្ងៃ​ដដែល​នេះ​។

លោក​អធិការ​បាន​បញ្ជាក់ថា ជនសង្ស័យ​ដែល​កាប់​ប្រពន្ធ​នេះ​ធ្លាប់ធ្វើ​សកម្មភាព​វាយតប់​ប្រពន្ធជាច្រើន​លើក​ច្រើនសារ​មក​ហើយ តែ​លើក​នេះ​ឈានដល់​ប្រើ​អំពើហិង្សា​កាប់​ប្រហារ​ធ្វើ​ឲ្យ​ប្រពន្ធ​របស់ខ្លួន​រងរបួស​យ៉ាងដំណំ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។​

លោក ពិន អាន បាន​បន្តថា ក្រោយពី​រកឃើញ​សាកសព​ជនសង្ស័យ​ដែល​កាប់​ប្រហារ​ប្រពន្ធ​រួចហើយ​សមត្ថកិច្ច​យើង​បាន​បង្កើត​គណៈកម្មការ​មួយ​ដែលមាន​ការចូលរួម​ពី​សមត្ថកិច្ច​ជំនាញ​និង​គ្រូពេទ្យ​ដើម្បី​ធ្វើ​កោសល្យវិច័យ​ផងដែរ ក្នុងនោះ​សមត្ថកិច្ច​សន្និដ្ឋាន​ថាជ​ន​សង្ស័យ​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​។​

បើតាម​អ្នកភូមិ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនសង្ស័យ​ជា​ប្ដី បាន​ចេញពី​វង់​ផឹកស៊ី​ដោយ​អាកា​រៈ​ស្រវឹងស្រា​និង​បាន​ត្រលប់មក​ដល់ផ្ទះ​រករឿង​ប្រពន្ធ​បង្ក​ជា​ឈ្លោះប្រកែក​ទាស់​ពាក្យសំដី​គ្នា​។​ក្រោយមក​ស្រាប់តែ​ឃើញ​ប្តី​បាន​ទាញយក​ដាវ​កាប់​ប្រពន្ធ​ត្រូវ​ចំនួន​២​ដាវ​ត្រូវចំ​គុម្ពត្រចៀក​ស្តាំ​១​ដាវ និង​ចំកដៃ​ខាងឆ្វេង​១​ដាវ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​បង្ក​ការភ្ញាក់ផ្អើល​តែម្ដង​។​

បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង រីឯ​សាកសព​ជន​សង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តែ​ខាង​សាច់ញាតិ​ឪពុកម្ដាយ​មិន​ទទួលយក ដូច្នេះ​សមត្ថកិច្ច​និង​អាជ្ញាធរ​បានសម្រេច​ធ្វើការ​បញ្ចុះសព​នៅ​វត្ត​តា​សួស ស្រុក​ស្វាយជ្រំ​តែម្ដង​៕

​អត្ថបទ៖ ​ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម