ព័ត៌មានជាតិ
ស្មៀនឃុំ-សង្កាត់ត្រូវនៅប្រចាំរង់ចាំពលរដ្ឋមកពិនិត្យនិងចុះឈ្មោះបោះឆ្នោត
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានណែនាំឱ្យស្មៀនឃុំ-សង្កាត់ នៅទូទាំងប្រទេស ត្រូវតែមានវត្តមានជាប្រចាំនៅដើម្បីរង់ចាំទទួលប្រជាពលរដ្ឋមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ស្ដីពីការពង្រឹងការអនុវត្តតួនាទីភារកិច្ច របស់ស្មៀនឃុំ សង្កាត់ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ចុះថ្ងៃទី១៨តុលានេះបានណែនាំឱ្យគណៈអភិបាលរាជធានីខេត្ត ត្រូវត្រួតពិនិត្យឡើង ចំពោះស្មៀនឃុំ សង្កាត់នីមួយៗ ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលបានកំណត់។

ក្រសួងមហាផ្ទៃ បានណែនាំទៀតថា ស្មៀនឃុំ សង្កាត់នីមួយៗ ត្រូវតែមានវត្តមានជាប្រចាំ ដើម្បីចូលរួមអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ លើកលែងតែមានធុរៈចាំបាច់បំផុត ឬមានបញ្ហាសុខភាព ដែលមិនអាចបំពេញការងារបាន។
ក្រសួងមហាផ្ទៃបានឱ្យដឹងទៀតថាក្នុងករណីស្មៀនឃុំ សង្កាត់ អវត្តមានមិនអាចបំពេញ ការងារបាន សាមីខ្លួនត្រូវរាយការណ៍ជូនមេឃុំ ចៅសង្កាត់ និងត្រូវស្នើស៊ីច្បាប់ឈប់សម្រាកស្របតាមគោលការណ៍ បែបបទ និងនីតិវិធីដែលបានកំណត់។ទន្ទឹមនិងនេះ អភិបាលក្រុង ស្រុក ខណ្ឌ ត្រូវសម្របសម្រួល និងចាត់តាំងមន្ត្រីនៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ១ រូប ដើម្បីបំពេញការងារពាក់ព័ន្ធការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត់ឆ្នាំ២០២១ ជំនួសស្មៀនឃុំ សង្កាត់ ដែលអវត្តមាន ឬមិនទាន់មានស្មៀនឃុំ សង្កាត់ ដើម្បីធានានិរន្តរភាពការងារនេះ។
បន្ថែមពីលើនេះ ក្រសួងមហាផ្ទៃបានគួសបញ្ជាក់ផងដែរថា ចំពោះការរៀបចំកិច្ចប្រជុំ និងការបណ្ដុះបណ្តាលនានាដែលត្រូវអញ្ជើញស្មៀនឃុំ សង្កាត់ចូលរួម រដ្ឋបាលរាជធានី ខេត្ត ត្រូវពិនិត្យលទ្ធភាពពន្យាពេលឲ្យផុតរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២១។
គួរបញ្ជាក់ថាថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ចាប់ផ្តើមពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០២១ ដែលផ្ដល់ឱកាសឲ្យ បង ប្រជាពលរដ្ឋខ្មែរដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ អាចទៅពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត នៅតាមឃុំ សង្កាត់ទាំង១.៦៤៦ ខណៈការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១នេះ ផ្តោតលើការចុះឈ្មោះប្រជាពលរដ្ឋខ្មែរទើបដល់អាយុ១៨ឆ្នាំ និងប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ក៏ដូចជាអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំសង្កាត់ថ្មីចុះឈ្មោះថ្មីបាន។
ជាមួយគ្នានេះ ក៏អនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើការកែតម្រូវឈ្មោះ ឬទិន្នន័យ ក្នុងករណីខុសពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលបម្រើឱ្យការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


