មេខ្យល់​ម្នាក់ នាំ​ពលករ​ខ្មែរ​​១៩​នាក់​មាន​កុមារ​២​នាក់ បម្រុង​ឆ្លងដែន​ ត្រូវ​នគរបាល​ការពារ​ព្រំដែន​គោក​ឃាត់ខ្លួន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មេខ្យល់​ម្នាក់ នាំ​ពលករ​ខ្មែរ​​១៩​នាក់​មាន​កុមារ​២​នាក់ បម្រុង​ឆ្លងដែន​ ត្រូវ​នគរបាល​ការពារ​ព្រំដែន​គោក​ឃាត់ខ្លួន

បានផុស

នៅ

បន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែតុលា ឆ្នាំ ២០២១ នៅ​ចំណុច​មាត់​អូរ​ព្រំដែន ស្ថិតក្នុង​ភូមិ​ល្វា ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ដ​បន្ទាយមានជ័យ កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បឹងបេង សហការ​ជាមួយ កម្លាំងយោធា​ប្រតិបត្តិការ​សឹក​រង ខេត្ដ​បន្ទាយមានជ័យ បាន ធ្វើការ​ឃាត់ខ្លួន​ពលក​រ​ខ្មែរ ប្រុស ស្រី ចំនួន​១៩​នាក់ ក្នុង​នោះ​មាន​កុមារ​ចំនួន​២​នាក់ និង​មេខ្យល់​១​នាក់ បម្រុង​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥ បាន​ប្រាប់​អ្នកយក​ព័​ត៌មាន​ឲ្យ​ដឹងថា ពលករ​ខ្មែរ​ទាំង​១៩​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​៦​នាក់ កុមារ​ចំនួន​២​នាក់​មកពី​៤​ខេត្ត ក្នុងនោះ ១​មាន​ខេត្តបន្ទាយមានជ័យ​ចំនួន​៣​នាក់​២​ខេត្តបាត់ដំបង​ចំនួន​៩​នាក់​៣​ខេត្ត​ត្បូងឃ្មុំ​ចំនួន​១​នាក់​និង​៤​ខេត្តព្រៃវែង​ចំនួន​៦​នាក់។

​លោក​វរសេនីយ៍ឯក សួង សៅ បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ ក្នុងចំណោម ពល​រទាំង​១៩​នាក់​នោះ សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​មេខ្យល់​ម្នាក់​បម្រុង​ជូន​ពលករ​ទាំង​១៩​នាក់​លួច​ឆ្លងដែន​ចូលទៅ​ប្រទេសថៃ​រក​ការងារ​ធ្វើ​មាន ឈ្មោះ ឃឹ​ន សុ​ឃី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ល្វា ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ឯក សួង សៅ បានបញ្ជាក់​បន្ថែម​ទៀត​ថា ​ចំពោះ​ពលករ​ទាំងអស់​និង​មេខ្យល់​បន្ទាប់ពី​ធ្វើការ​ណែនាំ​ស្ដីពី​ការ​ឆ្លង​រាលដាល​របស់ មេរោគ​កូ​វីដ​-១៩ និង​ធ្វើ​កិច្ចសន្យា​រួច បាន​បញ្ជូន​ពួកគាត់​ទៅ​មណ្ឌល​ច​ត្ដា​ឡី​ស័ក​កម្រិត​២ វិទ្យាល័យ​ម៉ាឡៃ ដើម្បី​យក​សំណាក​ធ្វើតេស្ដ​រក​មេរោគ​កូ​វីដ​-១៩ មុននឹង​ប្រគល់​ជូន​ផ្នែក​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃ​ដើម្បី​សួរនាំ​និង​ចាត់វិធានការ​តាម​នីតិ​វិធី ចំពោះ​អ្នក​នាំ​ផ្លូវ​ផងដែរ៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services