Connect with us

ព័ត៌មានជាតិ

​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​(CKFTA)​កម្ពុជា​និង​កូរ៉េ​ឈានដល់​ការចុះហត្ថលេខា​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៦ ខែតុលា​ខាងមុខនេះ

បានផុស

នៅ

នៅ​ថ្ងៃទី​២៦ ខែតុលា ២០២១ ខាងមុខ​ប្រទេស​កម្ពុជា​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​(CKFTA)​ជា​ផ្លូវការ​ជាមួយ​សាធារណរដ្ឋ​កូរ៉េ។ បន្ទាប់ពី​ប្រទេស​ទាំងពីរ បាន​ធ្វើ​ការចរចា​អស់​រយៈពេល​ជាង​១​ឆ្នាំ​មកនេះ។

ការ​យឺតយ៉ាវ​ត្រូវ​បាន​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ពន្យល់ថា ​ភាគី​ទាំងពីរ​ត្រូវការ​ពេលវេលា​ដើម្បី​ផ្ទៀងផ្ទាត់​ដោយ​យកចិត្ត​ទុក ដាក់​និង​ម្យ៉ាងទៀត​ដោយសារតែ​បញ្ហា​កូ​វីដ​-១៩ ។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៩ ខែតុលា ២០២១​នេះ។

លោក ស៊ា​ង ថៃ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​សារព័ត៌មាន​ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នឹង​ត្រូវបាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ទាំងពីរ​គឺ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​និង​លោកស្រី យ៉ូ មឿង​ហេ​(YOO Myung-hee) រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​កូរ៉េ​តាម​ប្រព័ន្ធ​វីដេអូ​។

លោក ស៊ា​ង ថៃ បាន​បន្ត​ថា ​ក្រោយ​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​ការងារ​ដែល​ក្រសួង​ស្ថាប័ន​ក៏ដូចជា​វិស័យ​ឯកជន​ត្រូវធ្វើ​គឺ​ត្រូវ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទាញយក​ប្រយោជន៍​ជា​អតិបរិមា​តាមរយៈ​ការកំណត់​ទំនិញ​សក្ដានុពល​,​ពង្រឹង​និង​ពង្រីក​សមត្ថភាព​ផលិត​, ផលិត​ទំនិញ​ដែលមាន​គុណភាព​និង​ស្តង់ដារ​។​ល​។​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​កូរ៉េ​។

ប្រទេស​កម្ពុជា​និង​កូរ៉េខាងត្បូង​បាន​ចាប់​ផ្តើម​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា​កាលពី​ខែកក្កដា ឆ្នាំ ២០២០ បន្ទាប់ពី​ភាគី​ទាំងពីរ​បាន​ធ្វើ​ការសិក្សា​ពី​លទ្ធ​ភាពជា​ដៃគូ ពាណិជ្ជកម្ម​ជាមួយគ្នា​អស់​ជាច្រើន​ខែ​គឺ​ចាប់តាំងពី​ឆ្នាំ​ខែវិច្ឆិកា ឆ្នាំ​២០១៩​មក​ម្ល៉េះ​។ មុននឹង​ឈាន​ដល់​មាន​កិច្ចព្រមព្រៀង​ជាមួយគ្នា​គឺ​អ្នកជំនាញ​បាន​សិក្សា​យ៉ាង​ល្អិតល្អន់​លើ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​គឺ​មានតែ​ផល​ចំណេញ​គ្មាន​ការខាតបង់​ឡើយ​សម្រាប់​កម្ពុជា។

បើ​តាម​ក្រសួងពាណិជ្ជកម្ម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កូរ៉េ​ខាង​ត្បួ​ង និង​កម្ពុជា​នឹង​ជំ​រុញ​ឲ្យ​កម្ពុជា​អាច​នាំចេញ​នូវ​ផលិតផល​ជាច្រើន​ទៀត​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ​មានដូចជា​សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងបន្លាស់​រថយន្ត គ្រឿង​អេ​ឡិច ត្រូ​និ​ច កៅស៊ូ និង ផលិតផល​កសិកម្ម​ជាដើម​រីឯ​ការនាំ​ចូល​ពី​កូរ៉េ​មកវិញ​មាន​យានយន្ត គ្រឿង​អេឡិចត្រូនិក ឱសថ និង​គ្រឿងសំអាង​ជាដើម។

The launch of negotiations for free trade agreement between Cambodia and South Korea in July. Ministry of Commerce.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​ប្រទេស​កូរ៉េខាងត្បូង (CKFTA) នឹង​ចូល​ជាធរ​មាននៅ​ក្នុងអំឡុង​ខែតុលា​ឆ្នាំ​២០២១ បន្ទាប់ពី​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​បានប្រកាស​បញ្ចប់​ការចរចា​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១​។ ភាគី​ទាំងពីរ​សង្ឃឹមថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​នឹង​ជួយ​ជំរុញ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ទ្វេ​ភាគី​បន្ថែមទៀត​ព្រមទាំង​ជួយ​ពន្លឿន​ការស្តារ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​ឡើងវិញ​ ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។

​កម្ពុជា​គឺជា​គោលដៅ​នាំចេញ​ទី​៦០ របស់​សាធារណរដ្ឋ​កូរ៉េ​ដែល​មាន​ទំនិញ​សំខាន់ៗ​ដូចជា ភេសជ្ជៈ គ្រឿង​អេឡិចត្រូនិក ឱសថ និង​រថយន្ត​ដឹកទំនិញ​។ ចំណែកឯ​កម្ពុជា​វិញ​បាន នាំ​ទំនិញ​ទៅ​កូរ៉េខាងត្បូង​ភាគច្រើន​គឺជា​សម្លៀកបំពាក់ និង​ផលិតផល​ស្បែកជើង កាបូប​ជាដើម​។​នៅ​ក្រោម​កិច្ចព្រមព្រៀង CKFTA និង​កិច្ចព្រមព្រៀង RCEP​កម្ពុជា​នឹង​លើកលែង ពន្ធ​ប្រមាណ​៩៣,៨​ភាគរយ​នៃ​ផលិតផល​នាំចូល​ពី​កូរ៉េខាងត្បូង​ហើយ​កូរ៉េខាងត្បូង​នឹង​លើកលែង​ពន្ធ​ប្រមាណ​៩៥,៦​ភាគរយ​លើ​ផ​លិត​ផល​របស់​កម្ពុជា​។​នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួងពាណិជ្ជកម្ម​កន្លង​មក​។

​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​ថា ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​កូរ៉េ ក្នុង​ឆ្នាំ ២០១៩ មាន​ប្រមាណ ១,០៣២ លាន​ដុល្លារ។ ទំហំ​ពាណិជ្ជ​កម្ម​នេះ​បាន​កើនឡើង​ជិត​២០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ២០១៨ និង កើនឡើង ២៥៤​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០០៩ ដែល​មាន​ប្រមាណ ២៩១ លាន​ដុល្លារ។ ដោយឡែក​នៅក្នុង​ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​ទ្វេ ភាគី​រវាង​ប្រទេស​ទាំងពីរ​គឺ​សម្រេច​បាន​ជាង ៨៨៥​លាន​ដុល្លារ​ប៉ុណ្ណោះ​ពោលគឺ​មានការ​ថយចុះ​ប្រមាណ ១៨​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៩។

​ប្រទេស​កូរ៉េខាងត្បូង​និង​ប្រទេស​កម្ពុជា​បាន​បង្កើត​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ ១៩៧០ ប៉ុន្តែ​ចំណង​ទំនាក់ទំនង​របស់​ពួកគេ​ត្រូវបាន​កាត់ផ្តាច់​នៅ​ឆ្នាំ​១៩៧៥ នៅពេលដែល​ប្រទេស​កម្ពុជា​ធ្លាក់​ចូលក្នុង​សង្គ្រាម​។​ ទំនាក់ទំនង​ការទូត​ទ្វេភាគី​ត្រូវបាន​បង្កើតឡើង​ម្តងទៀត​នៅ​ឆ្នាំ​១៩៩៧​ហើយ​ចាប់តាំងពី​ពេល​នោះមក​ប្រទេស​ទាំងពីរ​បាន​បង្កើត​ទំនាក់ទំនង​សហ​ប្រតិ​ប​ត្តិ​ការ​ជាមួយគ្នា​។

ប្រទេស​កម្ពុជា​គឺជា​ទីផ្សារ​នាំចេញ​ភេសជ្ជៈ​ធំ​ជាង​គេ​ទី​បី​ សម្រាប់​ប្រទេស​កូរ៉េខាងត្បូង។ នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កូរ៉េខាងត្បូង​និង​កម្ពុជា​ត្រូវបាន​បញ្ចប់​ឧស្សាហកម្ម​ផលិតកម្ម របស់​ប្រទេស​កូរ៉េ​ត្រូវបាន​គេ​រំពឹងថា​នឹង​មាន​ការកាត់បន្ថយ​ពន្ធ ១០០ ភាគរយ​ខណៈ​ដែល​អត្ថ​ប្រយោជន៍​របស់​អ្នកប្រើប្រាស់​ត្រូវបាន​គេ​ប៉ាន់​ស្មានថា​នឹង​កើន​ឡើ​ចំនួន ៣៣​លាន​ដុល្លារ ។ ទោះ​យ៉ាង​ណាក្តី​ការរំពឹងទុក​មិនមែន​សុទ្ធ​តែមាន​ជោគជ័យ​នោះទេ។

គួរ​បញ្ជាក់​ថា ក្រៅពី​ប្រទេស​ចិន និង​សាធារណរដ្ឋ​កូរ៉េ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​បង្កើត​ក្រុមការងារ​ជំនាញ​ដើម្បី​សិក្សា​និង​រៀបចំ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចរចា​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​ធំៗ​គោលដៅ​ចំនួន​៦​ទៀត ដែល​ក្នុងនោះ​មាន​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី (EAEU) ជា​អង្គការ​សមាហរណកម្ម​ថ្នាក់​តំបន់​នៅ​អាស៊ី​ខាងលិច អាស៊ី​ខាងកើត និង​អាស៊ី​កណ្តាល ប្រទេស​អង់គ្លេស អាម៉េរិក ជប៉ុន ម៉ុង​ហ្គោ​លី និង​ឥណ្ឌា ៕

ដោយ​ ៖​ ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

អង្កការយូនីដូ និងក្រសួងឧស្សាហកម្ម ជំរុញចាប់ផ្តើម​បង្កើត​សួនឧស្សាហកម្មបៃតងនៅកម្ពុជា

ព័ត៌មានជាតិ១៥ នាទី មុន

សមត្ថកិច្ចបង្ក្រាបទីតាំង ម៉ាស៊ីនកិនកម្ទេចឈើខុសច្បាប់ នៅស្រុកទឹកផុស

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

ទីក្រុងប៉េកាំង ជំរុញអាស៊ីអាគ្នេយ៍ ជួយទប់ស្កាត់ស្ថានការណ៍នៅសមុទ្រចិនខាងត្បូង កុំឲ្យឆាបឆួលដល់គ្រប់គ្រងលែងបាន

កីឡា៣៧ នាទី មុន

រាល់ការប្រកួតធំៗ មឿន សុខហ៊ុច ជួប​ការខកចិត្តច្រើនជាងគេ

ព័ត៌មានជាតិ៣៩ នាទី មុន

​មេក្រុមហ៊ុនធំ​នៅ​ចិន លើក​គម្រោង​ស្ថាបនា​ផ្លូវជាតិ ៥០​សេ កំពង់ឆ្នាំង-កំពង់ធំ និង​ផ្លូវ​កំពត​-វាលរិញ ក្នុងជំនួប​ជាមួយ​សម្តេច​ ហ៊ុន សែន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម