ព័ត៌មានជាតិ
ទិវាពិភពលោក លាង សំអាតដៃ និងជំងឺកូវីត១៩ ជានិម្មិតរូបដ៏សំខាន់ជាសារអប់រំដល់ប្រជាពលរដ្ឋធំអំឡុងកូវីត១៩
ពេលដែលពិភពលោកកំពុងរីករាលដាលនៃជំងឺកូវីដ១៩ ដែលពាក់ព័ន្ធទៅនឹងការលាងសម្អាតដៃដើម្បីរក្សាសុខភាពរបស់យើងទាំងអស់គ្នា ផ្សារភ្ជាប់ទៅនឹង ការលាងដៃលាងសម្អាតដៃ ជារៀងរាល់ថ្ងៃអំឡុង កូវីតទើបមានការធ្វើពិធីអបអរសាទរទិវាពិភពលោកលាងសំអាតដៃ កំណត់យក ថ្ងៃ១៥តុលាជានិមិត្តរូប។

ក្នុងការចូលរួមវិធីនេះលោកស្រី អ៊ុសារិនខុន មកពី ភូមិពាមកោះ បានប្រាប់ថា ខ្ញុំបានមកចូលរួមស្ដាប់ការអប់រំនៅស្រុកពាមក៏ នេះ ដោយសារ ខ្ញុំមានការចង់ដឹងបន្ថែមទៀតដែលទាក់ទងទៅនឹងជំងឺដែលកំពុងរាតត្បាតសព្វថ្ងៃ គឺ កូវីត១៩ និងការអប់រំពីវិធីសាស្ត្រនៃការលាងសំអាតដៃឲ្យបានត្រឹមត្រូវ ពីសាលាស្រុកយើងនេះ ហើយខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋ ទាំងសិស្សានុសិស្ស និង មន្ត្រីរាជការយើង និងមិនធ្វេសប្រហែស ពីការធ្វើអនាម័យ លាងសំអាតដៃខ្លួនជាប្រចាំ បាញ់អាកុល លាងដៃ ពាក់ម៉ាស់ នឹង រក្សាគម្លាត ជាដើម បន្ថែមពីលើនេះខ្ញុំយល់ថាទាក់ទងទៅនឹងនិងការបន្ទោសបង់ពាសវាលពាសកាល ដែលប្រឈមនិងការ ឆ្លងជំងឺជាមិនខាន។ ព្រោះមានប្រជាពលរដ្ឋយើងខ្លះនៅមិនទាន់យល់ដឹងក្នុងការប្រើប្រាស់បង្គន់អនាម័យនៅឡើយ។

ដោយឡែកប្អូនប្រុស សុខុន សុវណ្ណឆៃ និងប្អូនស្រី សម្បត្តិ ស្រីណុចដែលរៀននៅថ្នាក់ទី១២ អនុវិទ្យាល័យហ៊ុនសែនពាមរក៏ មិនខុសគ្នាប៉ុន្មានទេ ប្អូនទាំងពីរបញ្ជាក់ថា ពិធីអបអរសាទរទិវាពិភពលោកលាងសំអាតដៃ គឺ មានសារៈសំខាន់ណាស់ ដែលជាការដាស់តឿនស្មារតីអប់រំដល់ប្រជាជនឲ្យចេះលាងសម្អាតដៃរក្សាគន្លាត ពាក់ម៉ាស់ បាញ់អាក់កុល ជាពិសេសការបត់ជើងក្រៅបង្គន់ នាំឲ្យបង្កទៅជាជំងឺផ្សេងៗក្នុងអំឡុង covid-19 កំពុងរាតត្បាត។ នេះជាសារអប់រំមួយដល់ប្រជាពលរដ្ឋត្រូវចេះការពារអាយុជីវិតខ្លួនឯង។

លោកប្រធាន មន្ទីរ អ.ជ.ប ខេត្តព្រៃវែង ឡុក វុឌ្ធី បន្តថា ពាក់ព័ន្ធនឹងការលាងសម្អាតដៃ ក្នុងអំឡុងកូវីដ១៩ កំពុងរាតត្បាតនៅឡើយ លោកគូសបញ្ជាក់ថា តាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលបាលបានចេញវិធានការ៣ កុំ ៣ការពារ ដែលជាធម៌បាលីដ៏ស័ក្ដិសិទ្ធិមួយដើម្បីកំចាត់មេរោគចង្រៃ ដ៏កាចសាហាវ មួយនេះចេញអោយឆ្ងាយពីពិភពលោក ដូច្នេះយើងត្រូវតែទន្ទេញ ធម៌ ៣កុំ ៣ការពារ របស់សម្ដេចពុក ឲ្យខ្ជាប់ខ្ជួន ហើយយើងក៏ត្រូវរៀនរស់ធ្វើអនាម័យឲ្យបានត្រឹមត្រូវទាំងនៅក្នុងគ្រួសារ ឬ សហគមន៍និងសង្គមជាតិយើងផងដែរ៕
ដោយ ៖ រុងរឿង



-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


