ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ ក្រសួងធនធានទឹក ថា ការបើកទ្វារទឹកនៅទំនប់សេកសក មិនប៉ះពាល់ដល់ប្រជាពលរដ្ឋទេ
មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង កាលពីម្សិលមិញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានជូនដំណឹងពីការបើកទ្វារទឹកអាងទំនប់ពហុបំណង (សេកសក) បាត់ដំបង ដើម្បីបន្ធូរបរិមាណទឹក ដែលពេញអាង ហើយការបើកនេះដោយសារផ្នែកខាងលើ គឺនៅស្រុកសំឡូត មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលធ្វើអោយអាងស្តុកទឹកឡើងពេញ។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងប្រាប់កម្ពុជាថ្មីនាព្រឹកនេះថា ស្ថានភាពនៅទំនប់ពហុបំណង (សេកសក) ក៏ដូចជានៅដងស្ទឹងសង្កែមិនមានបញ្ហាអ្វីទេ ហើយការបើកទ្វាទឹកគ្រាន់តែជាការរំដោះចេញអាងខ្លះៗតែប៉ុណ្ណោះ។ លោកថា នៅទីនោះយើងបានបើកទ្វាទឹកចំនួន៤ កំពស់១ ម៉ែត្រ ហើយការបើនេះ ដើម្បីរំដោះទឹកចេញអាងខ្លះតែប៉ុណ្ណោះ ពីព្រោះភ្លៀងអាចនៅបន្តធ្លាក់បន្ថែមទៀត ទោះបីជាមិនមានបរិមាណច្រើនខ្លាំងក៏ដោយ។

បើតាមលោក ចាន់ យុត្ថា “ជាទូទៅនៅក្នុងអាងទឹកយើងតែងរក្សាទុកពីកំរិតអតិបរមាហ្នឹងក្នុងរង្វង់មួយម៉ែត្រ។ ចឹងទេយើងទុកសាគួរចន្លោះហ្នឹង១ម៉ែត្រ។ ឧបមាថា អាងទឹកយើង៥៧កន្លះ ដូច្នេះកាលណាឡើងលើពី៥៦កន្លះ យើងត្រូវតែរំដោះទឹកចេញខ្លះហើយ យើងទុកសារគួរតែ១ម៉ែត្រទេ ហើយការបើកចេញនេះ ក៏មិនបើកអីច្រើនដែរ ដូចខ្ញុំបានបញ្ជាក់ហើយ បើក៤ទ្វារនេះ គឺតែមួយម៉ែត្រៗទេ ឲ្យតែថយរំលោះទឹកចេញបានខ្លះទៅ យើងបិទវិញហើយ”។
សូមបញ្ជាក់ថា កាលពីថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានជូនដំណឹងដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋជាពិសេសកុមារតូចៗ និងចាស់ជរា ដែលរស់នៅតាមបណ្តាអូរព្រែក ស្ទឹង ទំាងអស់ ឲ្យបង្កើនស្មារតីប្រុងប្រយ័ត្នអោយបានខ្ពស់ ដោយសារផ្នែកខាងលើ (ស្រុកសំឡូត) មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដែលធ្វើអោយអាងស្តុកទឹកមានការពេញ ដែលហេតុដូចនេះមន្ទីរធនធានទឹក និងឧតុនិយមបានបើកទ្វារទឹកអាងទំនប់ពហុបំណងបាត់ដំបង (បើកទ្វារទឹកកំរិតធម្មតា) បន្ធូរបរិមាណទឹកដែលពេញអាង។ ជាមួយគ្នានោះ មន្ទីធនធានទឹកក៏បានអំពាវនាវឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋកុំមានការព្រួយបារម្ភណ៍ចំពោះការបើកទ្វារទឹកេកសកនេះ។

ទំនប់ពហុបំណង ឬហៅថាទំនប់ សេកសក មានទីតាំងស្ថិតនៅក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានប្រវែងជាង៣ គីឡូម៉ែត្រ និងកម្ពស់១០ម៉ែត្រ ដែលស្តុកទឹកបានប្រមាណជិត៣០០០លានម៉ែត្រគូប ហើយដែលអាចផ្គត់ផ្គង់ទឹក ស្រោចស្រពលើដីស្រែរបស់ប្រជាកសិករបានរាប់ម៉ឺនហិកតា ហើយក្រៅពីផ្គត់ផ្គង់ទឹកប្រើប្រាស់លើវិស័យកសិកម្ម ទំនប់នេះក៏ជាជម្រកពពួកត្រីជាច្រើនប្រភេទរស់នៅ។
ទំនប់ពហុបំណង ឬទំនប់សេកសកនេះ ក៏ជាអាងស្ទាក់ទឹក ដែលធ្លាក់មកពីប្រទេសថៃផងដែរ ហើយទំនប់នេះ ស្ថិតក្នុងចំណោមប្រព័ន្ធធារាសាស្រ្តធំៗចំនួន៤របស់ខេត្តបាត់ដំបង ដែលរួមមាន ទំនប់សេកសក, ទំនប់បឹងកំពីងពួយ, ទំនប់ស្ទឹងបវេល និងទំនប់បាសាក់ ដែលសុទ្ធតែជាអាងស្តុកទឹកដ៏សំខាន់ សម្រាប់ការដាំដុះរបស់កសិករ មិនបារម្ភពីគ្រោះរាំងស្ងួត៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


