Connect with us

ព័ត៌មានជាតិ

ខេមរ: សិរីមន្ត ទម្លាយ​ចំណុចពិសេស​ភរិយា​ សរសើរ​មិន​ដាច់​ពីមាត់

បានផុស

នៅ


ភ្នំពេញ៖ “ដូចពាក្យចាស់តែងពោលថា សំណាបយោងដី ស្រីយោងបុរស”។ ពាក្យនេះក៏ត្រូវបានតារាចម្រៀង ខេមរ: សិរីមន្ត បានយកមកប្រើពោលសរសើរភរិយាខ្លួនផងដែរ។

ការពោលពាក្យសរសើរពីសំណាក់កំពូលតារាចម្រៀង ខេមរ: សិរីមន្តមកលើភរិយា បានធ្វើឲ្យមហាជនបង្ហាញការគាំទ្រគ្រប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀង​រូប​នេះ បានទម្លាយពីចំណុចពិសេសមួយ ដែលភរិយាតែងធ្វើឲ្យខ្លួនមានសេចក្តីសុខ។ លោក ខេមរ: សិរីមន្ត បាន​លើកឡើងថា កាលពីមុនស្វាមីចេញ​ទៅច្រៀងទៅថតតាមទៅរៀបចំខ្លួនអោយ ដល់ឥឡូវស្វាមីចេញទៅ​រកស៊ី​ក៏ទៅតាមរៀបចំខ្លួន​ឲ្យ​ទៀត។

តារាចម្រៀងលោក ខេមរ: សិរីមន្ត បានលើក​ឡើង​បន្តទៀតថា ដូចពាក្យចាស់ថាសំណាបយោងដីស្រីយោងបុរសត្រូវរបស់គាត់មែន។ ជាការកត់សម្គាល់ចំណងស្នេហារបស់លោក ខេមរ: សិរីមន្ត និងភរិយាកន្លងមក តែងទទួលបានការសរសើរភាពផ្អែមល្ហែម និងលើកឡើងថាជាគូស្នេហ៍បែបចាស់ទុំនិងគំរូ៕

អត្ថបទ៖​ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម