ព័ត៌មានជាតិ
សាលាដំបូង លើកពេលសវនាការសំណុំរឿងក្តីលោក រ៉ុង ឈុន ដោយសាការរីករាលដាលនៃជំងឺកូវីដ១៩
សាលាដំបូងរាជធានីភ្នំពេញ គ្រោងលើកយកសំណុំរឿងក្តី ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម របស់លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មកបើកសវនាការធ្វើនៅថ្ងៃទី២ ខែធ្នូនេះ តែត្រូវបានលើកពេលសវនាការ ដោយសាការរីករាលដាលនៃជំងឺកូវីដ១៩ នេះបើតាមលោក សំ សុគង់ ។
លោក សំ សុគង់ មេធាវីការពារក្តីឱ្យលោក រ៉ុង ឈុន និយាយប្រាប់អ្នកសារព័ត៌មាននៅថ្ងៃនេះថា សាលាដំបូងរាជធានីភ្នំពេញ បានកំណត់យកថ្ងៃទី២ ខែធ្នូ ដើម្បីបើកសវនាការជំនុំជម្រះលើសំណុំរឿងលោក រ៉ុង ឈុន តែបានលើកពេលហើយ ដោយសារក្ដីបារម្ភពីការឆ្លងកូវីដ១៩ ហើយនៅមិនទាន់ប្រាប់ពេលជាក់លាក់សម្រាប់សវនាការនៅពេលក្រោយនោះទេ។
សូមបញ្ជាក់ថា លោករ៉ុង ឈុន ត្រូវបានចោទប្រកានើពីបទញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ។ លោករ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការ បន្ទាប់ពីចោទប្រកាន់គ្មានមូលដ្ឋានថា ការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដីទៅខាងភាគីវៀតណាមជាច្រើនរយហិកតា នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គឺជាការប្រឌិតរឿងក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ។
យោងតាមមាត្រា៤៩៥. បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ៈ អំពើញុះញង់ដោយផ្ទាល់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមធ្យោណាមួយ ក្នុងចំណោមមធ្យោបាយដែលមានចែងក្នុងមាត្រា៤៩៤ (លក្ខខណ្ឌអត្ថិភាពនៃការញុះញង់) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ) ខែទៅ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី១ ០០០ ០០០ (មួយលាន) រៀលទៅ ៤០០០ ០០០ (បួនលាន) រៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ។
លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅផ្ទះរបស់លោកនៅចាក់អង្រែ។ លោករ៉ុង ឈុន ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងយប់ ហើយនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានបញ្ជូនខ្លួនលោក រ៉ុង ឈុន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យព្រះរាជអាជ្ញា និងចៅក្រមធ្វើការសាកសួរ។
កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ តុលាការកំពូលបានបើកសវនាការលើសំណុំរឿងលោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ដែលមេធាវី ប្តឹងសុំនៅក្រៅឃុំ ប៉ុន្តែតុលាការកំពូលសម្រេចឲ្យជាប់ឃុំដដែល៕
ដោយ ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


