Connect with us

ព័ត៌មានជាតិ

នៅ​សល់​វត្ថុ​សំណាក ៩៦ ទៀត កំពុង​វិភាគ​បន្ត​រក​កូវីដ ១៩​ នៅ​ថ្ងៃ​នេះ

បានផុស

នៅ

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹងថា កាល​ពី​ថ្ងៃ ០២​ ធ្នូ វត្ថុ​សំណាក​ចំនួន​ ១០៨១​ នាក់ដែល​នៅ​សេសសល់ និង​សំណាក​បន្ថែម​យកមក​ពី​រាជធានី​ខេត្ត​ ៥៥៤ ទៀត ត្រូវ​បាន​វិភាគ​រួច​រាល់ ដោយ​លទ្ធផល​រកឃើញ​វិជ្ជមាន ០២ នាក់​ថែម​ទៀត ដែលពាក់ព័ន្ធ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា។ ដោយ​ឡែក​វត្ថុ​សំណាកនៅសល់ ៩៦ ទៀត នឹង​ត្រូវ​ធ្វើការ​វិភាគ​បន្ត​នៅ​ថ្ងៃនេះ។

គិត​ពីថ្ងៃ ២៩ វិច្ឆិកា ដល់ ០២ ធ្នូ ២០២០ ក្រសួង​សុខាភិបាល​បាន​ធ្វើ​តេស្ត​អ្នក​ប៉ះពាល់​សរុប​បាន​ចំនួន ៨៧៦៦ នាក់​ ក្នុង​នោះ​អ្នក​វិជ្ជមាន​មាន​ចំនួន ១៩ នាក់ និង​ដែល​កំពុង​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម