ព័ត៌មានជាតិ
រថយន្តស៊េរីទំនើប បុកសួនចែកទ្រូងផ្លូវ នៅមុខផ្សារទំនើបបាយ័ន
រថយន្តស៊េរីទំនើបម៉ាកBMW មួយគ្រឿងដែលបើកបរដោយជនជាតិចិនមួយក្រុមមានប្រុស ស្រី៤ទៅ៥នាក់បានបើកបោះពួយយ៉ាងលឿនរាយចង្កូតបុកខឿនសួនច្បារចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាតហើយក៏នាំគ្នាទុករថយន្តចោលគេចខ្លួនបាត់អស់។
ហេតុការគ្រោះថ្នាក់នេះកើតឡើងកាលពីរាត្រីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខ ផ្សារទំនើបបាយ័ន ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានដែលឃើញហេតុការណ៍គ្រោះថ្នាក់នោះបានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញរថយន្តម៉ាក BMWពណ៌ខៀវទំនើបមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ២BN៥៣១២ ដែលជិះនិងបើកបរដោយបុរសជនជាតិចិនមានគ្នា៤ទៅ៥នាក់ ធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ីពីលិចមកកើតដោយបើកបោះពួយយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកឆ្វេងដៃបុកខឿនសួនច្បារគាបជាប់ធ្វើឲ្យរថយន្តខូចខាតទៅមុខលែងរួច។ បន្ទាប់មកក្រុមអ្នកជិះនិងអ្នកបើកបរទាំងនោះដែលគេមើលឃើញសុទ្ធតែជនជាតិចិននោះ បាននាំគ្នាគេចខ្លួនបាត់អស់នៅសល់តែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏ដូចជានគរបាលចរាចរណ៍ក្រុងចុះមកស្ទូចយកទៅរក្សាទុកដើម្បីស្រាវជ្រាវរកអ្នកបើកបរចូលខ្លួនដោះស្រាយតាមនីតិវិធី៕
អត្ថបទ៖ រស្មី


-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៥៤ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣២ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


