ព័ត៌មានជាតិ
អាជ្ញាធរក្រុងសំរោង នឹងចាត់វិធានការក្ដៅ ចំពោះពលរដ្ឋសង់រោង តូប សំយាប រំលោភចំណីផ្លូវ
រដ្ឋបាលក្រុងសំរោង នៃខេត្តឧត្តរមានជ័យ នឹងចាត់វិធានការក្តៅចំពោះប្រជាពលរដ្ឋដែលបានសាងសង់លក្ខណៈជារោង តូប សំយាប ដោយបានរំលោភបំពានមកលើដីចំណីផ្លូវសាធារណៈធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណ្ឌភាពទីក្រុង។

លោក អ៊ុន សុភ័ក្រ អភិបាលក្រុងសំរោង បានឱ្យដឹងថា អាជីវករ និងប្រជាពលរដ្ឋ ដែលមានដីជាកម្មសិទ្ធិកាន់កាប់ ប្រើប្រាស់ អាស្រ័យផល នៅអមសងខាង ផ្លូវលេខ ១៣ ស្ថិតក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ និងកំណាត់ ផ្លូវគ្រួសក្រហម លេខ ១៨ ស្ថិតក្នុងភូមិឈូក សង្កាត់សំរោង តាមរយៈការចុះសិក្សារបស់ក្រុមការងារនាពេលកន្លងមក បានពិនិត្យឃើញថា ការកាន់កាប់ ប្រើប្រាស់ និងអាស្រ័យដល នៅលើដីកម្មសិទ្ធិក្នុងទីតាំងខាងលើ មានការសាងសង់លក្ខណៈជារោង តូប សំយាប ដោយបានរំលោភបំពានមកលើដីចំណីផ្លូវសាធារណៈ។

ម្ចាស់កម្មសិទ្ធិមួយចំនួន បាន ចាក់បំពេញអាចម៍ដីលុបលើប្រឡាយផ្លូវទឹក និងមួយចំនួនបានដាក់លូ តែពុំបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលកត្តាទាំងនេះ បានបង្ខំឱ្យមានការកកស្ទះប្រព័ន្ធផ្លូវទឹកហូររំដោះទឹក បណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងទឹកហូរ កាត់តួផ្លូវដោយអន្លើ ធ្វើឱ្យខូចខាតផ្លូវធ្វើដំណើរ ព្រមទាំងបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅ សុខមាលភាព សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណ្ឌភាពទីក្រុង។
លោកអភិបាលក្រុងបានបន្តថា «ក្នុងន័យនេះ ដើម្បីរក្សាបាននូវដល់ប្រយោជន៍សាធារណៈ ជាពិសេសការគោរព និងអនុវត្តទៅតាមលិខិត បទដ្ឋានគតិយុត្តិជាធរមាន រដ្ឋបាលក្រុងសំរោង ចុះអនុវត្តន៍វិធានការុះរើសសំណង់ ដែលបានល្មើសទៅនឹងអនុក្រឹត លេខ ៨៦អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ និងការសាងសង់នៅលើដីចំណីផ្លូវ ជីកកាយស្តារផ្លូវទឹក នៅលើ ទីតាំងកំណាត់ផ្លូវទាំងពីរខ្សែខាងលើ ដោយទុករយៈពេល សម្រាប់ម្ចាស់កម្មសិទ្ធិធ្វើការរុះរើដោយស្ម័គ្រចិត្ត នៅក្នុង រយៈ ពេល ១០ថ្ងៃ ដាកំហិត គិតចាប់ថ្ងៃចុះហត្ថលេខានេះតទៅ»។
លោកអភិបាលក្រុងបានបន្តទៀតថានៅក្នុងករណី ម្ចាស់កម្មសិទ្ធិដែលបានសាងសង់សំណង់រំលោភបំពានលើដីចំរើផ្លូវ និងបង្កឱ្យមានផល ប៉ះពាល់ដល់ប្រយោជន៍សាធារណៈ មិនបានចូលរួមអនុវត្តន៍ដោយស្ម័គ្រចិត្ត ស្របតាមតាមខ្លឹមសារ នៃសេចក្តីជូន ដំណឹងនេះ រដ្ឋបាលក្រុងសំរោង នឹងចុះអនុវត្តន៍ធ្វើការពុះរើដោយអាជ្ញាធរមានសមត្ថកិច្ច ហើយពុំទទួលខុសត្រូវរាល់ ការខូចខាតនោះឡើយ។ មិនតែប៉ុណ្ណោះ ម្ចាស់កម្មសិទ្ធិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
យ៉ាងណាក៏ដោយលោកអភិបាលក្រុងសំរោង មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី មន្ត្រីរាជការ អាជីវករ និងប្រជាពលរដ្ឋ ដែលមានដីជាកម្មសិទ្ធិកាន់កាប់ប្រើប្រាស់ អាស្រ័យផល នៅអមសង្ខាង ផ្លូវលេខ ១៣ ស្ថិតក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ និងកំណាត់ ផ្លូវគ្រួសក្រហម លេខ ១៨ ស្ថិតក្នុងភូមិឈូក សង្កាត់សំរោងនឹងចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


