ព័ត៌មានជាតិ
ឃុំខ្លួនប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន YRT ពីបទឆបោកប្រាក់ ៥ ម៉ឺនដុល្លារ
ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃអាទិត្យទី ៣១តុលា ឆ្នាំ២០២១នេះ បានចេញដីកាសម្រេចឃុំខ្លួនប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊្ន YRT ដាក់ពន្ធនាគារព្រៃសជាបណ្ថោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ឆបោកមានស្ថានទំងន់ទោស (ក្រុមឆបោកមានការចាត់តាំង)។
ជនត្រូវចោទឈ្មោះ យុត ឫទ្ធី ជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វ៉ាយ អ ធី ត្រេឌីង ឯ.ក (YRT Trading Co,Ltd) មានទីលំនៅ តាមផ្លូវជាតិលេខ២ ក្នុងបុរីពិភពថ្មីកួរស្រូវ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រុមហ៊ុន វ៉ាយ អ ធី ត្រេឌីង ឯ.ក (YRT Trading Co,Ltd) មានទីតាំងស្ថិតនៅអគារ Exchange Square ជាន់ទី១៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក យុត ឫទ្ធី នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ នេះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធ និងអំពើឆបោកមានការចាត់តាំង។
តាមដំណើររឿងនេះ គឺជនរងគ្រោះបានស្គាល់លោក យុត ឫទ្ធី តាមរយៈមិត្តភក្តិម្នាក់ទៀត ក្នុងអំឡុងដើមឆ្នាំ២០២១ ដែល លោក យុត ឫទ្ធី អះអាងថា លោកគឺជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វ៉ាយ អ ធី ត្រេឌីង ឯ.ក (YRT Trading Co,Ltd)។

លោក យុត ឫទ្ធី តែងតែលួងលោមជនរងគ្រោះ ឱ្យដាក់ប្រាក់រកស៊ីជាមួយគ្នា ដើម្បីទទួលបានការប្រាក់ពីការជួញដូរទើបជនរងគ្រោះដាក់ប្រាក់ជាបន្តបន្ទាប់ចំនួន៤ដង សរុបទឹកប្រាក់ជាង ៥ម៉ឺនដុល្លារអាមេរិក តែមិនដាក់ចូលក្រុមហ៊ុន ហ៊ុន វ៉ាយ អ ធី ត្រេឌីង ឯ.ក (YRT Trading Co,Ltd) នោះទេ គឺថាដាក់ចូលក្រុមហ៊ុន វ៉ាយ អេ អាយ ត្រេឌីង ឯ.ក ទៅវិញ តែក៏មិនបានដាក់ចូលក្រុមហ៊ុន វ៉ាយ អេ អាយ នេះដែរ មានន័យថា លុយ គឺចូលហោប៉ាវផ្ទាល់ខ្លួនចាយវាយខ្លួនឯង។
ក្រោយមកលោក យុត ឫទ្ធី បានប្រើហេតុផលគ្រប់បែបយ៉ាងមិនប្រគល់ប្រាក់ឱ្យជនរងគ្រោះវិញទេ ខណៈមានគេប្រាប់ថា លោក យុត ឫទ្ធី ត្រូវបានបញ្ឈប់ពីប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វ៉ាយ អ ធី ត្រេឌីង ឯ.ក ទៅហើយ។
ក្រោយមក ជនរងគ្រោះបានប្តឹងលោក យុត ឫទ្ធី ទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ រហូតឈានដល់ការឃាត់ខ្លួនលោក យុត ឫទ្ធី បញ្ជូនមកអយ្យការអមសាលាដំបូង។
ក្នុងនោះ ក្រោយការសាកសួរតំណាងបានចោទប្រកាន់ឈ្មោះ យុត ឬទ្ធី ពីបទ ឆបោកមានស្ថានទំងន់ទោស តាមមាត្រា ៣៧៧ នោងមាត្រា៣៨០ នៃក្រមព្រហ្មទ័ណ្ឌ ហើយចៅក្រមសើបសួរ លោក ឆឹម ឬទ្ធី បានចេញដីកាសម្រេចឃុំខ្លួនបណ្ដោះអាសន្ន៕

អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


