ព័ត៌មានជាតិ
៥ ចំណុចគ្រប់គ្នាចង់ដឹង មន្រ្តីបែបណាអាចទទួលតំណែងជាអភិបាលខេត្តបាន
អភិបាលខេត្ត ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យតាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ អភិបាលខេត្ត ត្រូវបានជ្រើសរើសពីក្នុងចំណោមមន្ត្រីទាំងពីរភេទ ដែលស្ថិតក្នុងក្របខណ្ឌរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលមានលក្ខណសម្បត្តិដូចខាងក្រោម៖
– មានឋានន្តរសក្ដិឧត្ដមមន្ត្រី
– មានអាយុចាប់ពីសាមសិបប្រាំ (៣៥) ឆ្នាំឡើង គិតដល់ថ្ងៃតែងតាំង
– មានបទពិសោធន៍ការងារផ្នែករដ្ឋបាលសាធារណៈយ៉ាងតិចចំនួនប្រាំពីរ (០៧) ឆ្នាំ និងមានសញ្ញាបត្របរិញ្ញាបត្រ ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា
– មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ផ្លូវការក្នុងរយៈពេលនៃការតែងតាំង
– មិនធ្លាប់មានទោសឧក្រិដ្ឋឬមជ្ឈិមណាមួយ។

ក្នុងករណីចាំបាច់ អភិបាលខេត្ត អាចត្រូវបានជ្រើសរើសពីក្នុងចំណោមមន្ត្រីទាំងពីរភេទ ដែលស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ក្រៅពីក្របខ័ណ្ណក្រសួងមហាផ្ទៃបាន ប៉ុន្តែមន្ត្រីត្រូវមានលក្ខណសម្បត្តិដែលបញ្ជាក់ខាងលើ។
តួនាទីជាអភិបាលខេត្តមានអាណត្តិការងារមិនលើសពីបួន (០៤) ឆ្នាំ ប៉ុន្តែអាចត្រូវបានតែងតាំងបានបួន (០៤) ឆ្នាំទៀតសម្រាប់អាណត្តិ ទី ២ នៅក្នុងដែនសមត្ថកិច្ចដដែល។
កាលពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ផ្ទេរភារកិច្ច អភិបាលខេត្តចំនួន ៧ រូប និងតែងតាំងអភិបាលខេត្តចំនួន ១ រូប។ អភិបាលខេត្តទាំង ៧ ដែលត្រូវបានផ្ទេរតំណែងនោះ រួមមាន លោក ម៉ុម សារឿន ពីអភិបាលខេត្តស្ទឹងត្រែង ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ លោក ស្វាយ សំអ៊ាង ពីអភិបាលខេត្តមណ្ឌលគិរី ទៅជាអភិបាលខេត្តស្ទឹងត្រែង។
លោក ថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរី។ លោក ម៉ៅ ធនិន ពីអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលខេត្តកំពត។ លោក ជាវ តាយ ពីអភិបាលខេត្តកំពត ទៅជាអភិបាលខេត្តពោធិ៍សាត់។ លោក សុខ លូ ពីអភិបាលខេត្តកំពង់ធំ ទៅជាអភិបាលខេត្តបាត់ដំបង។ លោក ងួន រតនៈ ពីអភិបាលខេត្តបាត់ដំបង ទៅជាអភិបាលខេត្តកំពង់ធំ។ ចំណែកលោក ញ៉ែម សំអឿន អភិបាលរងខេត្តរតនគិរី ត្រូវបានតែងតាំងជាអភិបាលខេត្តរតនគិរី៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


