Connect with us

ព័ត៌មានជាតិ

សម្ភពធំមួយកណ្ដាលក្រុងភ្នំពេញ ទើបបើកសម្ពោធ ផ្ដោតខ្លាំងលើសុវត្ថិភាពស្ត្រី និងទារក

បានផុស

នៅ

រ៉ូស (Rose Maternity Clinic) ដែលជាមន្ទីរសម្ភពទំនើបធំមួយកណ្ដាលក្រុងភ្នំពេញ ផ្ដល់នូវសុវត្ថិភាព និងផាសុកភាពសម្រាប់ស្ត្រីពពោះ និងទារក នោះ ទើប​ដាក់​សម្ពោធ​ដំណើរការ កាលពី​ថ្ងៃ​សៅរ៍ ទី​៣០ តុលា ឆ្នាំ២០២១ ដោយមាន​វត្តមាន​អ្នកមុខអ្នកការ អ្នកវិនិយោគ​រ៉ូ​ស ភ្ញៀវកិត្តិយស និង​ដៃគូ​សហការ​ជាច្រើន ចូលរួម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អគារ​មន្ទីរសម្ភព​ដែលមាន​កម្ពស់ ៥ ជាន់​ស្ថិតនៅ​ម្ដុំ​រង្វង់​មូល​ផ្សារ​ដើមថ្កូវ ក្បែរ​មន្ទីរ​ពេទ្យរុស្ស៊ី ហើយ​ដែល​ការពិតទៅ បាន​បើក​បម្រើ​សេវាកម្ម​តាំងពីដើម​ខែតុលា មកម្ល៉េះ​នោះ បានកំណត់​អាទិភាព​ចម្បង​បំផុត គឺ​ផ្ដោតលើ​សុវត្ថិភាព​ម្ដាយ និង​ទារក ទាំង​មុនពេល​សម្រាល អំឡុងពេល​សម្រាល និង​ក្រោយពេល​សម្រាល ដោយមាន​វេជ្ជបណ្ឌិត​ឯកទេស​គ្រប់ផ្នែក​ប្រចាំការ ២៤ ម៉ោង​លើ ២៤ ម៉ោង ដើម្បី​ធានា​នូវ​សុវត្ថិភាព​ខ្ពស់​ដល់​អតិថិជន​។

“​យើង​មាន​អ្នកវិនិយោគ​ច្រើន​ចូលរួម​ដាក់ទុន ទាំង​ខ្មែរ និង​បរទេស ក្នុង​ទស្សនវិស័យ​រួម​តែមួយគត់ គឺ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ជាពិសេស​វិស័យ​សុខាភិបាល​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ដោយ​ផ្ដោតលើ​សុវត្ថិភាព ទំនុកចិត្ត ក្ដី​ស្រលាញ់​ដល់​ស្ត្រី និង​ទារក​”​។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់លោក​ស្រី ហុង រដ្ឋា នាយក​ប្រតិបត្តិ​សម្ភព រ៉ូ​ស ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​។​

លោកស្រី ហុង រដ្ឋា នាយក​ប្រតិបត្តិ​សម្ភព រ៉ូ​ស​

​លោកស្រី​បន្តថា សម្ភព រ៉ូ​ស មាន​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​គ្រប់​ប្រភេទ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ប្រកបដោយ​ក្រមសីលធម៌ បញ្ចប់​ការសិក្សា​នៅ​បារាំង អូស្ត្រាលី កូរ៉េខាងត្បូង ជាមួយ​បទពិសោធន៍​ការងារ​រហូតដល់ ៣០ ឆ្នាំ​។ រ៉ូ​ស ត្រូវបាន​បំពាក់​ដោយ​គ្រឿង​បរិក្ខារ​ពេទ្យ​ទំនើប​គ្រប់គ្រាន់​ដើម្បី​ធានា​នូវ​សុវត្ថិភាព​ខ្ពស់​។ រីឯ​បន្ទប់​សម្រាក​វិញ ត្រូវបាន​ឌី​ហ្សា​ញ​បែប​សម័យ​ទំនើប​ផ្ដល់នូវ​ផាសុកភាព​សម្រាប់​អតិថិជន​។

​សម្ភព រ៉ូ​ស ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០២១ នេះ មាន​ទស្សនវិស័យ​លើ​កម្ពស់​សុខភាព​ស្ត្រី និង​កុមារ​កម្ពុជា ប្រកបដោយ​ទំនុកចិត្ត និង​ក្ដី​ស្រលាញ់​។ រ៉ូ​ស មាន​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​៖

•​ ​សម្ភព និង​រោគ​ស្ត្រី​

•​ ​សណ្ដំ និង​សង្គ្រោះបន្ទាន់​

•​ ​ទារក និង​កុមារ​។​

​អ្វីដែល​កាន់តែ​ពិសេស រ៉ូ​ស កំពុង​បញ្ចុះតម្លៃ​ជូន​អតិថិជន ១០% លើ​គ្រប់​កញ្ចប់​សេវា ដល់​ដំណាច់ឆ្នាំ​២០២១ ខណៈដែល រ៉ូ​ស មាន​កញ្ចប់​សេវា​សម្រាល ៤ ប្រភេទ គឺ​ប្រភេទ​ពេជ្រ មាស ប្រាក់ និង​សំរឹទ្ធ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ 099 73 82 82 / 016 73 82 82 ឬ​ចូល​ផេ​ក​ហ្វេ​ស​ប៊ុ​ក Rose Maternity Clinic៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម