ព័ត៌មានជាតិ
ទូតអូស្រ្តាលី ណែនាំអនុព័ន្ធយោធាថ្មី ដែលទើបត្រូវចូលកាន់តំណែង
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក កាលពីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ បានទទួលជួបពិភាក្សាការងារជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ព្រមជាមួយនឹងវត្តមានរបស់លោកវរនាវីឯក Bernard York ដែលត្រូវណែនាំខ្លួន ក្នុងឱកាសដែលលោកត្រូវចូលកាន់តំណែងជាអនុព័ន្ធយោធាអូស្រ្តាលីថ្មី។

នៅក្នុងជំនួបនោះ លោកឯកអគ្គរាជទូត បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរដែលបានអនុវត្តកន្លងមក និងដែលត្រូវបន្តពង្រឹង និងពង្រីកបន្ថែមទៀត។
លោកក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតឱ្យនាវា HMAS Anzac នៃកិច្ចខិតខំប្រឹងប្រែងតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក “Indo-Pacific Endeavour” របស់អូស្រ្តាលី ចូលចតនៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុ ប្រកបដោយជោគជ័យ។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងសាទរ និងគាំទ្រចំពោះការខំ ប្រឹងប្រែងបន្តកិច្ចសហប្រតិបត្តិការ បន្ទាប់ពីត្រូវបានរំខានមួយរយៈកន្លងមក ដោយវិបត្តិ នៃជំងឺកូវីដ-១៩ ហើយក៏បានវាយតម្លៃខ្ពស់ចំពោះការស្វះស្វែងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងយោធា និងយោធា នៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរទ្បើងថែមទៀត ជាពិសេសកម្រិតកងទ័ពជើងគោក៕


អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


