ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ៖ គម្រោងរោងចក្រកាន់តែប្រសើរបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការនាំចេញឧស្សាហកម្មកាត់ដេរដែលជាផ្នែកមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
ថ្លែងក្នុងឱកាសអបអរសាទរពិធីគម្រប់ខួប២០ឆ្នាំ នៃការបង្កើតគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជានៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា តាមប្រព័ន្ធវីដេអូអនឡាញ លោក អ៊ិត សំហេង បានឱ្យដឹងថា កម្មករនិយោជិតនិងនិយោជកនៃរោងចក្រកាត់ដេរដែលធ្វើការនាំចេញផលិតផលទៅក្រៅប្រទេសបានទទួលនូវអត្ថប្រយោជន៍ជាច្រើនអំពីការអនុវត្តគម្រោងនេះ ដោយអាចរក្សាបាននូវការងារដែលមានលក្ខខណ្ឌល្អប្រសើរនិងទទួលប្រាក់ចំណេញអាជីវកម្មតាមរយៈការទទួលបានការបញ្ជាទិញពីអ្នកបញ្ជាទិញអន្តរជាតិ ដែលមានកំណើនជាប្រចាំជាមួយនឹងអនុលោមភាពតាមច្បាប់មានកម្រិតខ្ពស់។

លោករដ្ឋមន្ត្រីបានបន្តថា ជាក់ស្តែងគម្រោងនេះគឺជាយន្តការបន្ថែមលើយន្តការអធិការកិច្ចការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការចូលរួមលើកកម្ពស់លក្ខខណ្ឌការងារក្នុងវិស័យកាត់ដេរខណៈបច្ចុប្បន្នក្រសួងការងារបាននឹងកំពុងដាក់ឱ្យដំណើរការសាកល្បងនូវរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់រោងចក្រ សហគ្រាសផ្នែកវាយនភណ្ឌកាត់ដេរផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបដែលជាចំណុចរបត់ថ្មីមួយនៅក្នុងប្រព័ន្ធអធិការកិច្ចការងារ។
ជាមួយគ្នានេះដែរ ក្រសួងការងារនឹងដាក់ឱ្យដំណើរការការធ្វើអធិការកិច្ចរួមគ្នារវាងអធិការការងារ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ចំពោះរោងចក្រផលិតផលិតផលធ្វើដំណើរនិងការបូបនៅក្នុងឆ្នាំ២០២២។
លោករដ្ឋមន្ត្រីបានស្នើសុំការបន្តសហការឱ្យកាន់តែជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធដើម្បីអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងកសាងវប្បធម៌អនុលោមភាពការងារនៅកម្ពុជា សំដៅជំរុញកំណើនក្នុងវិស័យវាយនភណ្ឌ សម្លៀកបំពាក់ និងផលិតផលិតផលធ្វើដំណើរ និងកាបូប។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៩ ដែលផ្សារភ្ជាប់លក្ខខណ្ឌពាណិជ្ជកម្មជាមួយនឹងបទដ្ឋានការងារអន្តរជាតិ ហើយបានឯកភាពបង្កើតគម្រោងសហប្រតិបត្តិការបច្ចេកទេសដែលមានឈ្មោះថា ការធានាថាលក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ និងសម្លៀកបំពាក់នៅកម្ពុជាសមស្របតាមបទដ្ឋានការងារស្នូលដែលទទួលស្គាល់ជាអន្តរជាតិ និងស្របតាមច្បាប់ស្តីពីការងារកម្ពុជាកាលពីឆ្នាំ២០០១ ដោយមានកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម ជាមួយនិងអង្គការអន្តរជាតិខាងការងារ (ILO)និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) គម្រោងនេះត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា “គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា”រហូតមកដល់បច្ចុប្បន្ន។
ភាពជោគជ័យ និងការអនុវត្តល្អរបស់គម្រោងនេះនៅកម្ពុជាត្រូវបានក្លាយជាគំរូសម្រាប់បណ្តាប្រទេសក្នុងតំបន់តាមរយៈការបង្កើតជា“កម្មវិធីការងារល្អប្រសើរ (Better Work)”៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


