ព័ត៌មានជាតិ
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី នៅរោងចក្រចំនួន ២កន្លែង
លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២១ បានជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅរោងចក្រដេរស្បែកជើងខេមបូថៃ ហ្វូតវៀ ខូអិលធីឌី ដែលមានកម្មករចំនួន ៥៦១នាក់ ស្រី ៤៩៨នាក់ អ្នកមានផ្ទៃពោះ ១៣នាក់ និងរោងចក្រផលិតកូនបាល់ដាប៉ុន កំពតស្ពត ដែលមានកម្មករសរុបចំនួន ១៤៨នាក់ ស្រីចំនួន ១៤៤នាក់ អ្នកមានផ្ទៃពោះ ១១នាក់។
អញ្ជើញចូលរួមអមដំណើរ ក្នុងពិធីនេះរួមមាន៖ លោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំង ៣ប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល នៃគណៈអភិបាលក្រុងកំពត លោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត និងសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត។
មានប្រសាន៍សំណេះសំណាល ក្នុងឱកាសនោះលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងគិតគូរពីសុខទុក្ខ និងជីវភាពរបស់កម្មករ-កម្មការិនី ហើយជាពិសេសក្នុងកាលៈទេសៈដែលពិភពលោក ក៏ដូចព្រះរាជាណាចក្រកម្ពុជាយើង កំពុងយាយីដោយជំងឺកូវីដ-១៩។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាពិសេសកម្មករ-កម្មការិនីយើង ក៏សម្តេចតេជោ បានគិតគូររៀបចំចាក់វ៉ាក់សាំងជូនឲ្យបានគ្រប់ៗ គ្នាផងដែរ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវខិតខំថែរក្សាសុខភាព និងខិតខំបំពេញការងារ ដែលយើងកំពុងមាន ដើម្បីជីវភាពគ្រួសារយើងបានកាន់តែប្រសើរឡើង។
លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ដោយប្រទេសយើងមានសុខសន្តិភាពពេញបរិបូរណ៍ ទើបក្រុមហ៊ុនវិនិយោគបរទេស គេមករកស៊ីបើករោងចក្រសហគ្រាស នៅក្នុងប្រទេសយើង ដែលបាននាំមកនូវការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋយើងធ្វើ ហើយបានរួមចំណែកកាត់បន្ថយ នូវអត្រានៃភាពក្រីក្របានមួយចំណែកធំ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សានូវសុខសន្តិភាពនេះ ឲ្យបានគង់វង្សសម្រាប់កូនចៅយើងជំនាន់ក្រោយទៀត។ លោកក៏បានសំណូមពរដល់កម្មករ-កម្មការរិនី និងម្ចាស់រោងចក្រ ត្រូវអនុវត្តឲ្យខ្ចាប់ខ្ចួននូវច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះដែរលោក ម៉ៅ ធនិន បានចែកសម្ភារៈ និងថវិកាមួយចំនួនដល់កម្មការិនី ដែលមានផ្ទៃពោះចំនួន ២៤នាក់ ដោយម្នាក់ៗ ទទួលបានសារុង និងថវិកាមួយចំនួនផងដែរ៕
អត្ថបទ៖ សេង ណារិទ្ធ







-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


