ព័ត៌មានជាតិ
អធិការស្រុកជុំគិរី បញ្ជាក់ថា ក្នុងមូលដ្ឋានរបស់ខ្លួនមិនមានករណីឆបោក Online Scam នោះទេ
លោកវីរសេនីយ៍ឯក ម៉ី សុខុម អធិការនៃអធិការដ្ឋាននគរបាលស្រុកជុំគិរី ខេត្តកំពត បានបញ្ជាក់ឱ្យដឹងថា ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ នៅទូទាំងស្រុកមានភាពល្អប្រសើរ ព្រោះការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព មានប្រសិទ្ធភាពខ្ពស់។ ហើយជាពិសេស ការលួចបើកទីតាំងប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(0nline Scams) គឺមិនមាននោះទេ ទោះស្រុកមានរោងចក្រ និងជនបរទេសស្នាក់នៅ និងធ្វើការច្រើនក៏ដោយ។

លោកវរសេនីយឯក ម៉ី សុខុម បានលើកឡើងថា ដោយមានការណែនាំពីលោកអភិបាលខេត្ត ពិសេសក្រោមបទបញ្ជាដ៏ម៉ឺងមាត់របស់លោកសេនីយ៍ទោស្នងការខេត្តកំពត កម្លាំងអធិការដ្ឋានស្រុកបាននិងកំពុងចុះពិនិត្យ ស្រាវជ្រាវតាមដានដោយយកចិត្តទុកដាក់ចំពោះមុខសញ្ញាដែលអាចបង្កឲ្យមានអំពើឆបោកតាមប្រព័ន្ធអនឡាញ ហើយគិតមកដល់ពេលនេះស្រុកគ្មានករណីឆបោកតាមប្រព័ន្ធអនឡាញនោះឡើយ។

លោកអធិការស្រុកជុំគិរី បានបញ្ជាក់អំពីមូលហេតុនៃការថយចុះបទល្មើផ្សេងៗក្នុងមូលដ្ឋានជាលំដាប់ គឺដោយសារតែកម្លាំងអធិការដ្ឋាន ផ្តោតខ្លាំងទៅលើការងារបង្ការ និងទប់ស្កាត់ឲ្យបានទាន់ពេលវេលា។

ទោះជាយ៉ាងណាក៏ដោយ បើតាមរបាយការណ៍របស់លោកវីរៈសេនីយ៍ឯក មុី សុខុម អធិការស្រុជុំគីរី បានឱ្យដឹងពីលទ្ធផលការងាររយៈពេល៦ខែ ឆ្នាំ២០២៦ របស់អធិការដ្ឋានស្រុកជុំគិរី បានបង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍មានច្រើនជាងគេ គឺ៤១ករណី បណ្តាលឲ្យមនុស្សស្លាប់៩នាក់ របួសធ្ងន ៣៨នាក់ និងស្រាល ៥១នាក់ ខណៈដែលបទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ១៣ករណី (បទល្មើសឧក្រិដ្ឋកើតឡើងចំនួន ០២ករណី) និងបទល្មើសមជ្ឈិមកើតឡើងចំនួន១១ករណី៕
អត្ថបទ៖ សឹង រ៉ាត់




-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


