Connect with us

ព័ត៌មានជាតិ

ប្រឡាយ និងផ្លូវលំ២ខ្សែនៅបណ្ដោយផ្លូវជាតិលេខ ៣៣អា ក្នុងក្រុងកែប ត្រូវបានជួសជុលឡើងវិញ

បានផុស

នៅ

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប បានដឹកនាំក្រុមការងារនិងមន្ទីរជំនាញកាយប្រឡាយរំដោះទឹកភ្លៀងមួយខ្សែនៅតាមបណ្ដោយផ្លូវជាតិលេខ ៣៣អា និងផ្លូវលំចំនួនពីរខ្សែដែលរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នានាពេលកន្លងទៅថ្មីៗនេះ ត្រូវបានក្រុមការងាររាជរដ្ឋាភិបាល សហការជាមួយមន្ទីរជំនាញ ចុះធ្វើការជួសជុលឡើងវិញ បន្ទាប់ពីផ្លូវទាំងពីរខ្សែនេះពិបាកក្នុងការធ្វើដំណើរឆ្លងកាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែបបានប្រាប់ឱ្យដឹងថា ប្រឡាយរំដោះទឹកភ្លៀងមួយខ្សែនៅបណ្ដោយផ្លូវជាតិលេខ៣៣អា កំពុងស្តារឡើងវិញ និងផ្លូវលំចំនួនពីរខ្សែនេះក្រោមការជ្រោមជ្រែង និងសម្របសម្រួលពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានសហការជួសជុលដើម្បីសម្រួលការរំដោះទឹកភ្លៀងក្នុងការធ្វើដំណើរចេញចូលទៅតាមភូមិដ្ឋាន និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើងវិញនៅក្នុងមូលដ្ឋានក្រុងកែប ខេត្តកែប។

ជាមួយគ្នានេះដែរលោកអភិបាលរងខេត្តកែបបានសង្កេតឃើញថា ផលវិបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់តំបន់ផ្លូវទាំងពីរខ្សែរនេះ រួចមកលោកបានសហការជាមួយ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានដាក់គ្រឿងចក្រ ចុះធ្វើការជួសជុល ដោយបង្កប់កាយស្តារប្រឡាយ១​ខ្សែ និងជួសជុលផ្លូវ ២ខ្សែរ និងចាក់ក្រួសឈូសឆាយដើម្បីងាយជ្រួលជូនដល់ប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សធ្វើដំណើរឆ្លងកាត់ទៅសាលារៀនបានស្រួល៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម