ព័ត៌មានជាតិ
នៅកម្ពុជាមានកម្មករជាង៧០ម៉ឺននាក់ ធ្វើដំណើរទៅមកបំពេញការងារប្រឈមគ្រោះថ្នាក់លើដងផ្លូវរាល់ថ្ងៃ
លោក អ៉ីម ពិសិដ្ឋ ប្រធានកម្មវិធីអង្គការមូលនិធិបង្ការរបួសអាស៊ី បានឱ្យដឹងថាជារៀងរាល់ថ្ងៃ នៅប្រទេសកម្ពុជាមានកម្មករនិយោជិតប្រមាណជាង៧០ម៉ឺននាក់ ធ្វើដំណើរទៅមកបំពេញការងារដោយប្រឈមនឹងហានិភ័យគ្រោះថ្នាក់នៅលើដងផ្លូវ ដែលធ្វើឱ្យប៉ះពាល់ដល់គ្រួសាររបស់ពួកគេ។

ថ្លែងក្នុងសិក្ខាសាលាបណ្តុះបណ្តាលបំប៉នដល់គ្រូបង្គោលស្តីពី “ការបើកបរប្រកបដោយសុវត្ថិភាព និងសេដ្ឋកិច្ចភាព” សម្រាប់ការបណ្តុះបណ្តាលដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិតនៅកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកានេះ លោក អ៊ីម ពិសិដ្ឋ បានបន្តថាក្នុងឆ្នាំ២០២០ កម្មករនិយោជិតក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង ដែលធ្វើដំណើរទៅមកបំពេញការងារបានជួបគ្រោះថ្នាក់លើដងផ្លូវជាង២ពាន់លើក ឬស្មើនឹងជាង១៨៣លើក ក្នុងមួយខែ។ គ្រោះថ្នាក់នេះ បានសម្លាប់កម្មករនិយោជិតចំនួន៣០នាក់ និងធ្វើឱ្យរបួសធ្ងន់ស្រាលជិត៣ពាន់នាក់។

លោកបានបន្តទៀតថា ដោយមើលឃើញពីបញ្ហានេះហើយទើបបានជាទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ និងក្រុមហ៊ុនសាជីវកម្ម VF Corporation និងអង្គការមូលនិធិបង្ការរបួសអាស៊ី បានសហការគ្នាធ្វើការបណ្តុះបណ្តាលបំប៉នដល់គ្រូបង្គោលស្តីពីការបើកបរប្រកបដោយសុវត្ថិភាពដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិតនៅកម្ពុជា។
លោកបានបន្តឱ្យដឹងថា ការបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយសម្រាប់អប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ដល់កម្មករនិយោជិត និងអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ អំពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការបំបាត់ការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេសដែលនាំឱ្យមានការដឹកជញ្ជូនកម្មករលើសចំណុះ ការត្រួតពិនិត្យរកជាតិស្រវឹង និងគ្រឿងញៀនចំពោះអ្នកបើកបរ ជាដើម។


តំណាងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ លើកឡើងថា ការផ្តល់ការបណ្តុះបណ្តាលអំពីការបើកបរដោយសុវត្ថិភាពដល់អ្នកបើកបររថយន្ត នឹងអាចកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍ដល់ ដឹកកម្មករនិយោជិត។
គួរបញ្ជាក់ថា អង្គការមូលនិធិបង្ការរបួសអាស៊ី កំពុងអនុវត្តកម្មវិធីសុវត្ថិភាពចរាចរណ៍ជាបន្តបន្ទាប់នៅតាមបណ្តារោងចក្រគោលដៅនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ និងខេត្តស្វាយរៀង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


