ព័ត៌មានជាតិ
លោកស្រី លីអាយលែន ចាត់ទុកកម្ពុជាជាជើងឯកក្នុងការគ្រប់គ្រងជំងឺកូវីដ១៩
លោក ស្រី វេជ្ជបណ្ឌិត លី អាយលែនប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ប្រទេសកម្ពុជាគឺជាប្រទេសជើងឯកមួយដែលអាចរក្សាតុល្យភាពការគ្រប់គ្រងហានិភ័យជំងឺកូវីដ១៩និងការបើកសេដ្ឋកិច្ចនិងសង្គមឡើងវិញប្រកបដោយចីរភាព។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះភ្នំពេញអន្តរជាតិ នៅល្ងាចថ្ងៃទី១៥ វិច្ឆិកាពេលអញ្ជើញទៅទទួលវ៉ាក់សាំង Astrazenecaជាង៣២ម៉ឺនដូសទៀត ផ្ដល់តាមរយៈយន្ដការកូវ៉ាក់ លោក ស្រី បានបន្តថា « វាជាពេលវេលាដ៏សមស្របមួយដែលកម្ពុជាបើកសេដ្ឋកិច្ចនិងសង្គមឡើងវិញខណៈប្រទេសនេះបានគ្រប់ក្រជំងឺកូវីដ១៩បានល្អប្រសើរ»។
លោកស្រីបានបន្តថា ការបើកប្រទេសឡើងវិញនេះ ដោយសារអាស្រ័យលើការចាក់វ៉ាក់សាំងព្រោះថា វ៉ាក់សាំងបានជួយកាត់បន្ថយពីជំងឺធ្ងន់ធ្ងរមកស្រាល ការស្លាប់និងការចម្លងផងដែរ។ ប៉ុន្តែវ៉ាក់សាំងមិនអាចជួយបាន១០០ភាគរយនិងមិនមែនជាដំណោះស្រាយ១០០ភាគរយដែរ។ ដូច្នេះតួនាទីបុគ្គលម្នាក់ៗមានសារសំខាន់ណាស់ក្នុងការធានាការចម្លងចូលក្នុងសហគមន៍របស់ខ្លួន។

លោកស្រីឱ្យដឹងទៀតថា «យើងកំពុងស្ថិតនៅក្នុងការរៀនសូត្រមួយថ្មីតើជោគជ័យឬបរាជ័យអាស្រ័យដោយមានការចូលរួមពីបុគ្គលម្នាក់។ បើមានការចូលរួមមានការគ្រប់គ្រងបានល្អនោះវានឹង ជោគជ័យតែបើមិនគ្រប់គ្រងបានល្អទេវានឹងធ្វើឱ្យមានករណីកើនឡើងនៃជំងឺកូវីដ១៩ឡើងវិញ»។
លោកស្រី រំពឹងថា « អង្គការសុខភាពពិភពលោកនឹងរើសបានម៉ូឌែលមួយល្អដែលជោគជ័យហើយខ្ញុំសូមជូនពរដល់ប្រទេសកម្ពុជាទទួលបានជោគជ័យ»។
គួរបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន បានប្រកាសបើកប្រទេសឡើងវិញកាលពីថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីស្ថានភាពជំងឺកូវីដបានធូរស្រាលនិងកម្ពុជាបានចាក់វ៉ាក់សាំងជិត៨៨ភាគរយក្នុងចំណោមប្រជាជនសរុប១៦លាននាក់ ដែលជាអត្រាមួយខ្ពស់នៅក្នុងតំបន់ក៏ដូចជាពិភពលោក៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


