ព័ត៌មានជាតិ
បងស្រីបង្កើតសម្ដេចក្រឡា ហោម ស ខេង ទទួលមរណភាព ក្នុងជន្មាយុ៧៤ឆ្នាំ
បងស្រីបង្កើតរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឈ្មោះ ស ស៊ន់ បានទទួលមរណភាពហើយ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ២១ និង៤៥ នាទី ដោយរោគាពាធ ក្នុងជន្មាយុ៧៤ឆ្នាំ នេះបើយោងសារតាមសាររំលែកទុក្ខរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃនេះ។

លោក ស សុខា បានសរសេរយ៉ាងដូច្នេះថា “ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារមានសេចក្តីតក់ស្លុត និងសោកស្តាយពន់ពេក ចំពោះដំណឹងមរណភាពរបស់លោកអ៊ំ ស ស៊ន់ ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ៥ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២១ និង៤៥ នាទី ក្នុងជន្មាយុ៧៤ ឆ្នាំដោយរោគាពាធ”។

លោក ស សុខា បានបញ្ជាក់ទៀតថា “មរណភាពរបស់លោកអ៊ំ គឺជាការបាត់បង់ដ៏ធំធេង នូវអ៊ំស្រី ម្ដាយ និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់បំផុត របស់រូបយើងខ្ញុំទាំងអស់។ ក្នុងឱកាសដ៏សោកសង្រេងនេះ ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកអ៊ំ ស ស៊ន់ បានសោយសុខទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ”៕
ដោយ ៖ កោះកែវ


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


