ព័ត៌មានជាតិ
ក្រសួងការងារសន្យាគិតគូរលើលក្ខខណ្ឌការងារនិងអត្ថប្រយោជន៍នានាដល់វិស័យទេសចរណ៍
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងនឹងគិតគូរលើលក្ខខណ្ឌការងារជាពិសេសលើអត្ថប្រយោជន៍នានារួមទាំងការពង្រីកវិសាលភាពប្រាក់ឈ្នួលអប្បបរមាក៏នឹងត្រូវយកមកពិភាក្សានៅក្នុងយន្តការនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលផងដែរនៅពេលដែលវិស័យទេសចរណ៍អាចមានដំណើរការល្អប្រសើរឡើងវិញ ។
ការលើកឡើងរបស់លោករដ្ឋមន្ត្រីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈលោកបានអនុញ្ញាតឱ្យលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មដឹកនាំក្រុមការងារចូលជួបពិភាក្សាការងារនូវកិច្ចការមួយចំនួនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ នៅទីស្តីការក្រសួងការងារ។

លោករដ្ឋមន្ត្រីបន្តថា វិស័យទេសចរណ៍មានការរងគ្រោះធ្ងន់ធ្ងរជាងគេនៅក្នុងដំណាក់ការកូវីដ-១៩នេះដោយមានក្រុមហ៊ុនខ្លះពិបាកទប់ទល់ទៅនឹងវិបត្តិការឆ្លងរាតត្បាតនៃជំងឺដែលបានអូសបន្លាយប្រមាណជា២ឆ្នាំមកនេះត្រូវបានបិទទ្វារឈប់ដំណើរការអាជីវកម្មរបស់ខ្លួនដែលនេះជាស្ថានភាពលំបាករួមជាសកល ផ្នែកវិស័យទេសចរណ៍នេះ ប្រទេសណាក៏ប៉ះទង្គិចដែរ ។
លោករដ្ឋមន្ត្រីបានស្នើដល់ខាងសហជីពឱ្យមានការយោគយល់នៅក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលទាំងនិយោជក និងកម្មករនិយោជិតក្នុងវិស័យនេះជួបការលំបាកបើទោះជារាជរដ្ឋាភិបាលបានផ្តល់នូវការអន្តរាគមន៍ជួយដល់ការព្យួរការងារក៏និយោជកភាគច្រើនក្នុងវិស័យនេះមិនអាចដោះស្រាយបាននូវការធានាដល់អត្ថប្រយោជន៍ជូនដល់បងប្អូនកម្មករនិយោជិតដូចក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់
និងផលិតស្បែកជើង។

លោករដ្ឋមន្ត្រី ក៏បានចូលរួមចែករំលែកនូវកខ្វល់ និងបញ្ហាប្រឈមដែលសហជីពបានលើកឡើង ហើយក្រសួង បានគិតគូ និងយកចិត្តទុកដាក់ជាខ្លាំងក្នុងក្របខណ្ឌការពារផលប្រយោជន៍របស់កម្មករនិយោជិតឲ្យទទួលបានអត្ថប្រយោជន៍ស្របតាមច្បាប់ និងសុខដុមរមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ។
លោករដ្ឋមន្ត្រីបានណែនាំឱ្យអគ្គនាយដ្ឋានការងារ និងអគ្គលេខាធិការដ្ឋានគណៈកម្មការដោះស្រាយបាតុកម្ម កូដកម្មគ្រប់មុខសញ្ញាបន្តធ្វើការកាន់តែជិតស្និតថែមទៀតជាមួយបងប្អូនសហជីពដោះស្រាយនៅចំណុចដែលសេសសល់អោយបានឆាប់ ហើយពិនិត្យរៀបចំនូវសេចក្តីណែនាំ ឬលិខិតបទដ្ឋានគតិយុត្តិបន្ថែមដើម្បីធានាដល់ការអនុវត្តច្បាប់ស្តីពីការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សហជីព ត្រូវចាត់ទុកក្រសួងជាដៃគូជាយន្តការផ្តល់សេវាផ្លូវច្បាប់បើមានបញ្ហាប្រឈមអីមួយគិតថា មិនអាចធ្វើការដោះស្រាយបានអាចមកពិគ្រោះយោបល់កិច្ចការផ្សេងៗទាំងនោះ ជាមួយក្រសួងបានគ្រប់ពេលវេលា។

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា រាជរដ្ឋាភិបាលបាននិងកំពុងបន្តខិតខំប្រឹងប្រែងដោះស្រាយសម្រួលជីវភាពដល់បងប្អូនកម្មករនិយោជិត និងជួយរោងចក្រ សហគ្រាសឲ្យមានលទ្ធភាពបើកដំណើរការផលិតកម្ម អាជីវកម្ម ដើម្បីបន្តឲ្យមាននិរន្តភាពការងារជូនបងប្អូនកម្មករនិយោជិត។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីសង្ឃឹមថា ពេលដែលវិស័យទេសចរណ៍អាចមានដំណើរការល្អប្រសើរឡើងវិញ ការគិតគូលើលក្ខខណ្ឌការងារជាពិសេសលើអត្ថប្រយោជន៍នានារួមទាំងការពង្រីកវិសាលភាពទៅប្រាក់ឈ្នួលអប្បបរមា ក៏នឹងត្រូវយកមកពិភាក្សានៅក្នុងយន្តការនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលផងដែរ។
លោក អាត់ ធន់ បានសម្តែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែផ្តល់កិច្ចសហការគាំទ្រជួយដោះស្រាយរាល់បញ្ហាប្រឈមមួយចំនួនរបស់សហជីពនៅក្នុងដំណើរបំពេញបេសកម្មការពារអត្ថប្រយោជន៍ សិទ្ធសេរីភាពលក្ខខណ្ឌការងាររបស់កម្មករនិយោជិតឲ្យកាន់តែមានប្រសិទ្ធភាពទាំងក្នុងវិស័យទេសចរណ៍, វិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ព្រមទាំងវិស័យមួយចំនួនទៀត។
លោកបានបន្តថា នៅក្នុងដំណាក់កាលនៃបញ្ហាប្រឈមដោយសារជំងឺកូវីដ-១៩ រដ្ឋាភិបាលបានខិតខំដាក់ចេញនូវវិធានការតាំងពីជុំទី១ ដល់បច្ចុប្បន្នជុំទី១០ សំដៅជួយរក្សាលំនឹងពាណិជ្ជកម្ម អាជីវកម្ម ផលិតកម្ម ដើម្បីធានានូវនិរន្តភាពការងារ ប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងកម្មករនិយោជិតដែលរងផលប៉ះពាល់ខ្លាំង។
លោកបណ្ឌិត អ៊ិត សំហេង រីករាយស្វាគមន៍ក្នុងការធ្វើជាដៃគូជាមួយសហជីពដែលក្រសួងតែងតែធ្វើកិច្ចការនេះជាមួយគ្នាជារៀងរហូតមកដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមផ្សេងៗពាក់ព័ន្ធនឹងយន្តការនានាជាលក្ខណៈទាំងទ្វេភាគី និងត្រីភាគី ដែលជាការកាត់បន្ថយបាននូវការមិនយល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា និងគោលនយោបាយអភិវឌ្ឍន៍វិស័យការងារដែលអាចក្លាយទៅជាការមិនយល់គ្នា ហើយបង្កទៅជាវិវាទការងារឈានទៅការធ្វើបាតុកម្ម កូដកម្មគ្រប់រូបភាពដែលបង្កឲ្យមានបញ្ហាស្មុគស្មាញដល់សង្គមជាតិ ខូចផលប្រយោជន៍ទាំងនិយោជកនិងបងប្អូនកម្មករនិយោជិត ហើយប៉ះពាល់ដល់ការរីកចំរើនរបស់សេដ្ឋកិច្ចជាតិ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


