Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បកស្រាយអត្ថន័យឈ្មោះ «ដើមឈើចាំស្នេហ៍» នៅខេត្តព្រះសីហនុ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបកស្រាយនូវអត្ថន័យនៃឈ្មោះ «ដើមឈើចាំស្នេហ៍» នៅខេត្តព្រះសីហនុ ដែលសម្ដេចបានដាក់នាពេលកន្លងមក។

ការបកស្រាយនេះ គ្រាដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១នេះ បានដឹកនាំគណៈ​ប្រតិភូ អញ្ជើញត្រួតពិនិត្យសមិទ្ធផលនានា នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាពិសេសផ្លូវជាង ៣០ខ្សែនៅទី​នោះតែម្ដង។ ការត្រួតពិនិត្យនេះ មុនពេលដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងសម្ពោធសមិទ្ធផលទាំងនោះជាផ្លូវការ នៅព្រឹកថ្ងៃទី ២ ខែធ្នូស្អែកនេះ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ទីតាំង «ដើមឈើចាំស្នេហ៍» ដែលជាឈ្មោះសម្ដេចបានដាក់នាពេលកន្លងមក។ សម្ដេចតេជោ បានបកស្រាយអត្ថន័យ នៃការដាក់ឈ្មោះនេះថា សិលាចាំស្នេហ៍ ឬដើមឈើចាំស្នេហ៍ គឺតំណាងឲ្យនិមិត្តរូប នៃការគង់វង្ស។ សម្ដេច បានពន្យល់ទៀតថា ពាក្យថា ចាំ គឺមិនដែលជួប ដោយបានសេចក្ដីថា នៅទីនេះ គឺចាំរហូត ហើយបើពាក្យថា ជួបហើយ គេមិនហៅថា ចាំនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ត្រង់ចំណុចនេះ ខ្ញុំចង់សំដៅលើភាពគង់វង្ស ជាអមតៈរបស់វា ដែលខ្ញុំចង់និយាយសំដៅច្បាស់ ទៅលើសន្តិភាព របបរាជានិយម អាស្រ័យធម្មនុញ្ញ រាជបល្ល័ង មិនត្រូវបាននរណាប្រឆាំងនោះទេ ទោះបីអ្នកណាគំរាម កំហែងបំផ្លាញក៏ដោយ ពាក្យនេះមានន័យជ្រាលជ្រៅ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការដាក់ឈ្មោះថា «ដើមឈើចាំស្នេហ៍» គឺសំដៅទៅលើបញ្ហាទូលំទូលាយ និងគ្របដណ្ដប់ទៅលើសន្តិភាព ស្ថិរភាព របស់ប្រទេស ដែលមិនត្រូវឲ្យបាត់បង់។ ចំណែកឯករាជ្យ អធិបតេយ្យជាតិ ក៏មិនត្រូវឲ្យបាត់បង់ ហើយរបបរាជានិយម អាស្រ័យធម្មនុញ្ញ ក៏មិនត្រូវឲ្យបាត់បង់ ព្រមទាំងព្រមរាជបល្ល័ង និងទឹក​ដី នៃព្រះរាជាណាចក្រកម្ពុជា ក៏មិនត្រូវឲ្យបាត់បង់នោះដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស

សេចក្ដីជូនដំណឹង៣ ថ្ងៃ មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល

សន្តិសុខសង្គម១ ថ្ងៃ មុន

ស្នងការខេត្តកំពត អញ្ជើញម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Santa kh ចូលបំភ្លឺ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព

ព័ត៌មានជាតិ២ ថ្ងៃ មុន

កំណត់បានទីតាំងសាងសង់​​​ស្ពាន​ឆ្លង​​កាត់ទន្លេ​វ៉ៃគោ​​លើ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ​-បាវិត

Sokha Hotels

ព័ត៌មានពេញនិយម