ជីវិតកម្សាន្ដ
តារាចម្រៀង Huang Zitao ចោទឌីជេ Martin ថា មិនគោរពតួនាទី ពេលសម្តែងនៅ ចិន
តារាចម្រៀងចិន Huang Zitao បានបញ្ចេញការត្អូញត្អែរថា DJ Martin Garrix ជនជាតិហូឡង់ មានអាកប្បកិរិយាមិនគោរព ដោយរំលងការហាត់សមសម្រាប់ការសម្តែងរួមគ្នារបស់ពួកគេក្នុងមហោស្រពតន្ត្រី F1 China Grand Prix។
យោងតាមកាសែត Global Times បានបញ្ចាក់ថា តារាចម្រៀងចិនវ័យ៣១ ឆ្នាំ និងឌីជេហូឡង់វ័យ ២៨ ឆ្នាំ ត្រូវបានគេគ្រោងសម្រាប់ការសម្តែងរួមគ្នានៅថ្ងៃទី ២០ ខែមេសានៅឯពិធីបុណ្យ។ ប៉ុន្តែ ក្នុងអំឡុងពេលនៃការផ្សាយបន្តផ្ទាល់ជាបន្តបន្ទាប់ លោក Huang បានបញ្ចេញសំឡេងថា Garrix មិនបានចូលរួមក្នុងការហាត់សមសម្រាប់ការសម្តែងនោះទេ។ លើសពីនេះ ក្នុងអំឡុងពេលនៃការសម្តែងដែលបានកំណត់ ឌីជេ បានមកដល់ឆាកមុនដំបូង ដោយបានផ្លាស់ប្តូរអ្វីដែលសន្មត់ថា ជាសកម្មភាពរួមគ្នាទៅជាការសម្តែងទោលរបស់គាត់។

តារាចម្រៀងរូបនេះបានសម្ដែងការមិនពេញចិត្តចំពោះឌីជេ និងក្រុមការងាររបស់ខ្លួន ដោយបានអះអាងថា គាត់មើលឃើញអាកប្បកិរិយាមិនគោរពដល់ម្ចាស់ទឹកដីទាល់តែសោះ។ ថ្វីបើយ៉ាងណាក៏ដោយ ជាការឆ្លើយតបទៅនឹងភាពចម្រូងចម្រាសនេះ ឌីជេ Garrix បានហៅហេតុការណ៍នេះថា ជាព័ត៌មានមិនពិត និងការកុហកបោកប្រាស់ទស្សនិកជនសុទ្ធសាធ។
ទន្ទឹមនោះទៀតសោធ Shanghai Dongya Performance Co. ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះ មិនទាន់ធ្វើអត្ថាធិប្បាយលើបញ្ហានេះនៅឡើយទេ ខណៈដែលមហោស្រពតន្ត្រី F1 China Grand Prix បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមេសា នៅទីក្រុងសៀងហៃ។

សូមបញ្ចាក់ដែរថា Huang Zitao ត្រូវបានគេស្គាល់ថាលោកគឺជាអតីតសមាជិកក្រុមចម្រៀងបុរសកូរ៉េខាងត្បូង-ចិន EXO ។ គាត់បានចាកចេញពីក្រុមនៅឆ្នាំ ២០១៥ ហើយក្រោយមកបានចាប់ផ្តើមអាជីពទោលនៅប្រទេសចិន។
យោងតាមកាសែត South China Morning Post ឪពុករបស់គាត់ត្រូវបានគេរាយការណ៍ថាជាបុរសមានបំផុតម្នាក់របស់ប្រទេសចិន។ តារាចម្រៀងរូបនេះទទួលមរតកទ្រព្យសម្បត្តិប្រមាណ ៣ ពាន់លានដុល្លារអាមេរិក បន្ទាប់ពីឪពុករបស់លោកទទួលមរណភាពក្នុងឆ្នាំ ២០២០។ ចំណែកឯ Garrix ត្រូវបានគេទទួលស្គាល់ថាជាឌីជេដ៏ជោគជ័យបំផុតមួយរបស់ពិភពលោក ដោយបានជាប់ក្នុងបញ្ជីឌីជេកំពូលទាំង 100 របស់ DJ Mag បីឆ្នាំជាប់គ្នាចាប់ពីឆ្នាំ ២០១៦ ដល់ ២០១៨៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Gong Yoo និង Song Hye Kyo អាចនឹងលេចមុខសម្ដែងភាពយន្តរួមគ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


