ជីវិតកម្សាន្ដ
ខាត់ សុឃីម ទឹកភ្នែកហូរមិនដឹងខ្លួន ពេលរម្លឹកដល់ ឪពុក និងប្អូនប្រុសក្នុងថ្ងៃពិសេស
តារាស្រីពហុជំនាញដ៏មានប្រជាប្រិយភាពផ្នែកសិល្បៈគ្រប់ទម្រង់អ្នកនាង ខាត់ សុឃីម បានរម្លឹកដល់លោកឪពុក និងប្អូនប្រុសជាទីស្រលាញ់លោក ខាត់ ចំរើន ដែលចែកឋានទៅដោយក្ដីក្ដុកក្ដួលខ្លាំង ខណៈថា ពេលនឹកឃើញដល់បុគ្គលសំខាន់ទាំង ២ រូបនេះធ្វើឲ្យទឹកភ្នែកនាងស្រក់ហូរដោយមិនដឹងខ្លួន។

ការលើកឡើងរបស់តារាស្រីសម្តីចាក់ទឹកមិនលិចអ្នកនាង ខាត់ សុឃីម នាពេលនេះស្របពេលដែលនាង និងបងប្អូនមួយចំនួនទៀងតមានឱកាសដ៏ពិសេសគឺការបានកិត្តិយសទទួលនូវគ្រឿងឥស្សរិយយសទើបធ្វើឲ្យ
តារាស្រីរូបនេះនឹកឃើញដល់លោកឪពុក និងប្អូនប្រុសជាទីស្រលាញ់ គឺលោក ខាត់ ចំរើន។
អ្នកនាង ខាត់ សុឃីម បានរៀបរាប់ថា «ពុកអើយ កូនៗ ទៅទទួលកិត្តិយសជូនពុកហើយ លោកឪពុកដ៏មហិមារបស់កូនៗ ប្អូនប្រុសដ៏ល្អរបស់បងខំសាងកិត្តិយសឡើងយូរឆ្នាំប្អូនមិនទាន់បានទទួលតែពេលនេះប្អូនទៅឋានសុខហើយ សូមអរគុណបងប្អូនអ្នកគាំទ្រ គ្រួសារ ខាត់ របស់ខ្ញុំ(ទឹកភ្នែកខ្ញុំហូរមកហើយ សុំទោសបងប្អូន)។

ប្រាកដណាស់តារាពហុជំនាញអ្នកនាង ខាត់ សុឃីម គេសង្កេតឃើញថាជារឿយៗនាងតែងតែចេញមករម្លឹកនឹកឃើញពីអនុស្សាវរីយ៍ជាច្រើនចំពោះលោកឪពុកជាទីស្រលាញ់ និងប្អូនប្រុសតារាកំប្លែងលោក ខាត់ ចំរើន បន្ទាប់ពីអ្នកទាំង ២បានលាចាកលោកដោយគ្មានថ្ងៃត្រឡប់វិញឡើយ។

សូមជម្រាបដែរថាកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ គឺមានការរៀបចំពិធីជួបជុំ “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូអ្នកគ្រូ និងសិល្បករ- សិល្បការិនី ដែលមានស្នាដៃល្អឆ្នើម” ដែលបានប្រព្រឹត្តទៅនាមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ខណៈបងប្អូនត្រកូល ខាត់ ក៏មានវត្តមានទទួលបានគ្រឿងឥស្សរិយយសនេះផងដែរ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


