ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់ចោមចៅទី៣ចុះកៀរអាចម៍ដីលើផ្លូវជាតិលេខ៤
នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ លោក អ៊ឹម វណ្ណា ចៅសង្កាត់រងទី១ និងលោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី២ បានដឹកនាំប្រជាការពារសង្កាត់យកគគ្រឿងចក្រកៀរអាចម៍ដីចេញពីផ្លូវជាតិលេខ៤ នៅចំណុចស្តុបកប់ស្រូវរហូតមកដល់មុខសាលាបឋមសិក្សាហ៊ុនសែនជម្ពូវ័ន ភូមិជម្ពូនវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីបរិស្ថានស្អាតនិងកុំឱ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា ដោយសារតែមួយរយះនេះមេឃបានបន្តធ្លាក់ភ្លៀងមកស្ទើររៀងរាល់ថ្ងៃ ធ្វើឱ្យកំទិចអាចម៍ដីជាច្រើនគរជាប់ចិញ្ចើមផ្លូវ ដោយឃើញដូចនេះ ទើបលោកដឹកនាំប្រជាការពារសង្កាត់ចុះសំអាតឱ្យបានស្អាតឡើងវិញ ចៀសវៀងប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ និងអ្នកធ្វើដំណើរជាដើម។

ក្នុងឱកាសនោះផងដែរលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ ក៏ដូចជាអ្នកធ្វើដំណើរសូមចូលរួមសំអាតបរិស្ថានទាំងអស់គ្នា និងកុំភ្លេចថែរក្សាសុខភាពអនុវត្តតាមក្រសួងសុខាភិបាល៕
អត្ថបទ៖ សុខា



-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
នយោបាយ១ ថ្ងៃ agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


