ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា ផ្តោតការងារអាទិភាពចំនួន ៥ក្នុងបរិបទកូវីដ១៩
លោក ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ នៅ ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ នេះបានអញ្ជើញចូលរួមបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ការកៀរគរធនធានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសនៅ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”។

សិក្ខាសាលានេះរៀបចំដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហិ្វក នៃអង្គការសហប្រជាជាតិ (UN ESCAP) រយៈពេល ២ ថ្ងៃ (១៤-១៥) ខែធ្នូ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងតំណាងរដ្ឋាភិបាលមកពី ៤៥ ប្រទេស ក្នុងតំបន់អាស៊ី និងប៉ាស៊ីហិ្វក។
គោលបំណងនៃសិក្ខាសាលានេះ ដើម្បីប្រមូលផ្តុំអ្នកជំនាញ និងអ្នកតាក់តែងគោលនយោបាយមកពីប្រទេសដែលមានការអភិវឌ្ឍតិចតួច និងរដ្ឋដែនកោះដែលកំពុងអភិវឌ្ឍ នៅ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ពិភាក្សាអំពីការកៀរគរធនធាន ដើម្បីសម្រេចបានគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងចែករំលែកបទពិសោធន៍ ក្នុងកិច្ចខិតខំប្រឹងប្រែងកៀរគរធនធាន ដើម្បីសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីសារសំខាន់នៃសិក្ខាសាលានេះ ជាពិសេសនៅ ក្នុងបរិបទនៃជំងឺកូវីដ-១៩ និងបានចែករំលែកការងារអាទិភាពចំនួន ៥ ទាក់ទងនឹងការកៀរគរធនធានដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្ត ដើម្បីសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ២០៣០។ ការងារទាំងនោះរួមមាន៖
ទី១៖ ប្រែក្លាយការគំរាមកំហែងនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យទៅជាឱកាសសម្រាប់កំណែទម្រង់ក្នុងស្រុកនៅរបស់ប្រទេសនីមួយៗ ដើម្បីពង្រឹងការប្រកួតប្រជែងសេដ្ឋកិច្ច ការបង្កើតបរិយាកាសអំណោយផលសម្រាប់អាជីវកម្ម និងពង្រឹងការប្រមូលចំណូលរបស់រាជរដ្ឋាភិបាល។

ទី២៖ លើកកម្ពស់គោលនយោបាយពាណិជ្ជកម្ម និងការសម្របសម្រួលពាណិជ្ជកម្ម ក៏ដូចជាការផ្តល់ការអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធានាថាអត្ថប្រយោជន៍ពីសកលភាវូបនីយកម្មត្រូវបានចែករំលែកដោយសមធម៌ តម្លាភាព និងប្រសិទ្ធភាព។
ទី៣៖ បន្តពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ពិពិធកម្ម និងនវានុវត្តន៍ ក៏ដូចជា លើកកម្ពស់តួនាទី និងថាមវន្តរបស់វិស័យឯកជន ក្នុងការបំពេញតម្រូវការហិរញ្ញប្បទាន ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយផ្តល់នូវការលើកទឹកចិត្តក្នុងគោលបំណងជំរុញការវិនិយោគឯកជន និងលំហូរទុនទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសការជំរុញការវិនិយោគដោយផ្ទាល់ពីបរទេស និងយន្តការភាពជាដៃគូសារដ្ឋ និងឯកជន។
ទី៤៖ ធានាបន្តជំនួយអន្តរជាតិ ជាពិសេសជំនួយហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍ សំដៅឆ្ពោះទៅរកនិរន្តរភាពនៃសន្ទុះក្នុងកំណែទម្រង់ សម្រាប់របៀបវារៈឆ្នាំ ២០៣០។
ទី៥៖បន្តពង្រឹងភាពជាម្ចាស់នៃប្រទេសកំពុងអភិវឌ្ឍន៍ដោយការកសាងភាពជាដៃគូរវាងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលរួមទាំង ទ្វេភាគី ពហុភាគី វិស័យឯកជន និងវិស័យផ្សេងៗទៀត។ លើសពីនេះ យើងត្រូវតែធានាឱ្យមានតម្លាភាព និងគណនេយ្យភាពរវាងគោលនយោបាយរបស់ដៃគូអភិវឌ្ឍន៍ ទាំងទ្វេភាគី និងពហុភាគី។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមជាមួយបណ្តាប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍន៍នានា ក្នុងកិច្ចប្រឹងប្រែងកៀគរធនធាន និងស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ច-សង្គមដើម្បីបន្តសម្រេចឲ្យបាននូវចក្ខុវិស័យរួមគ្នាក្នុងការអភិវឌ្ឍប្រកបដោចីរភាព៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


