ព័ត៌មានជាតិ
សម្ដេចតេជោ ៖ ជ័យជម្នះពិតប្រាកដក្នុងសង្គ្រាមប្រឆាំងនឹងគ្រាប់មីន មិនត្រឹមតែកំណត់ផ្ទៃដីទេ តែជាការជួយសង្គ្រោះជីវិត និងស្តារឡើងវិញតាមសហគមន៍ធ្លាប់រងគ្រោះ
ប្រទេសស្វីស ៖ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងការដឹកនាំកិច្ចប្រជុំកៀរគរធនធានប្រចាំឆ្នាំលើកទី៩ (Ninth Annual Pledging Conference) ដើម្បីគាំទ្រដល់ការអនុវត្តនៃអនុសញ្ញាស្តីពីការហាមប្រើប្រាស់មីនប្រឆាំងមនុស្ស (APMBC) ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងឱកាសនោះ ជាមួយនឹងកិច្ចប្រជុំកៀរគរធនធាន លោកបណ្ឌិត លី ធុជ បានលើកឡើងអំពីទស្សនៈវិស័យរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការងារប្រយុទ្ធប្រឆាំងនឹងមរតកនៃគ្រាប់មីន ដែលសម្តេចតេជោគឺជាជនបង្គោល និងអ្នកតស៊ូមតិដ៏ឆ្នើម ព្រមទាំងបានផ្តល់នូវទស្សនទានដ៏មានតម្លៃទៅកាន់ពិភពលោកថា “ជ័យជម្នះពិតប្រាកដក្នុងសង្គ្រាមប្រឆាំងនឹងគ្រាប់មីន មិនមែនត្រឹមតែកំណត់ផ្ទៃដីបានរំដោះប៉ុណ្ណោះទេ ប៉ុន្តែជាការជួយសង្គ្រោះអាយុជីវិត និងការស្តារឡើងវិញនៅតាមសហគមន៍ធ្លាប់រងគ្រោះដោយសារមីន”។

ស្របនឹងទស្សនៈទានរបស់សម្តេចតេជោ ហ៊ុន សែន លោកបណ្ឌិត លី ធុជ បានមានប្រសាសន៍ថា សមិទ្ធផលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងមីនប្រឆាំងមនុស្ស គឺជាសក្ខីភាពមួយចំពោះស្មារតីមនុស្សជាតិដ៏យូរអង្វែង ហើយការប្តេជ្ញាចិត្តរបស់រដ្ឋភាគី និងអង្គការសង្គមស៊ីវិល មិនត្រឹមតែបានជួយសង្គ្រោះជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែបានសាបព្រោះគ្រាប់ពូជនៃអនាគត ដែលយើងទាំងអស់ត្រូវបន្តនូវស្មារតីនៃកិច្ចសហការ និងការប្តេជ្ញាចិត្តរួម។
លោក លី ធុជ បានបន្តទៀតថា ដើម្បីរៀបចំអនាគតបេសកកម្មរួមគ្នា ផ្លូវទៅកាន់ពិភពលោកមួយដែលគ្មានមីន គឺពោរពេញដោយឧបសគ្គ ប៉ុន្តែទោះបីយ៉ាងណាយើងអាចជម្នះបាន ហើយការយល់ចំពោះសកម្មភាព និងការគាំទ្រផ្នែកថវិកាសម្រាប់ឆ្នាំ ២០២៤ ដល់អង្គភាព ISU គឺពិតជាមានសារៈសំខាន់ណាស់ចំពោះចក្ខុវិស័យ និងបេសកកម្មរួម។

លោក លី ធុជ បានអះអាងបញ្ជាក់ថា កិច្ចប្រជុំកៀរគរធនធានប្រចាំឆ្នាំនៃអនុសញ្ញា បានបង្ហាញពីការប្តេជ្ញាចិត្តរួម និងការជឿទុកចិត្តគាំទ្រដល់ដំណើរការរបស់អង្គភាព ISU ដែលបានកំពុងឈរជាមូលដ្ឋាននៃកិច្ចប្រឹងប្រែងរួមក្នុងការងារប្រយុទ្ធប្រឆាំងមីនប្រឆាំងមនុស្ស។

ក្នុងកិច្ចប្រជុំនោះ ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍នីមួយៗ បានថ្លែងអំពីការរួមចំណែកក្នុងសកម្មភាពបោសសម្អាតមីនមនុស្សធម៌នៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក និងបន្តអះអាងចំពោះការចូលរួមគាំទ្រដល់សកម្មភាពរបស់អនុសញ្ញា និងអង្គភាព ISU ដើម្បីអាចសម្រេចនូវគោលដៅរួមពិភពលោកមួយដែលគ្មានមីន៕


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


