ព័ត៌មានជាតិ
ពលរដ្ឋក្នុងខេត្តកំពង់ចាម បានចូលរួមការពារជំងឺកូវីដ ១៩
កំពង់ចាម ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ចាម កំពុងបានចូលរួមក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដនៅតាមសហគមន៍ និងនៅតាមទីប្រជុំជន ជាក់ស្ដែងនៅផ្សារបឹងកុកក្រុងកំពង់ចាម គណៈអាជីវករផ្សារធ្វើការចុះផ្សព្វផ្សាយណែនាំអប់រំណែនាំ និងបានចែកម៉ាស់ ការដបអាកុលគ្រប់ច្រកចេញចូលក្នុងផ្សារក្នុងបង្កើនការប្រុងប្រយ័ត្នក៏ដូចការចូលរួមសហការជាមួយអាជ្ញាធរខេត្ត និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

លោកស្រី ឡុង ឆៃអ៉ី ប្រធានគណៈអាជីវករផ្សារបឹងកុក បានឲ្យដឹងថា ក្រោយពីមានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីចូលរួមប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដតាមសហគមន៍ ជាពិសេសបង្កើនការទប់ស្កាត់បង្ការការពារ ដោយខាងគណៈអាជីវករបានចែកម៉ាស់ ដាក់ដកអាល់កុលតាមច្រកចេញចូល និងបានចុះផ្សព្វផ្សាយណែនាំពីវិធានការការពារជំងឺកូវីដ១៩ឲ្យបានខ្ជាប់ខ្ជួន។

លោកស្រី បានបន្តទៀតថា ក្រោយពីមានលេចលឺព័ត៌មានក្លែងក្លាយបំពុលសង្គម ផ្សាយថាមានអ្នកដូរលក់ក្នុងផ្សារបឹងកុកកើតជំងឺកូវីដ១៩នេះ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទូទាំងខេត្ត។ លោកស្រីឆៃអ៊ី ក៏បានអំពាវនាវបន្ថែមដែរថា អ្នកលក់ដូរ ឬអាជីវករក្នុងផ្សារបឹងកុកពុំមានអ្នកណាកើតឬឆ្លងជំងឺកូវីដ១៩ ពោលគែសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ស្តាប់តាមសេចក្តីព័ត៌មានរបស់អាជ្ញាធរខេត្តនិងជាពិសេសក្រសួងសុខាភិបាល។

គូសបញ្ជាក់ផងដែរថា រដ្ឋបាលសាលាខេត្តកំពង់ចាម ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញដល់មន្ត្រី អាជ្ញាធរក្រុង-ស្រុកទាំង១០ បង្កើនការផ្សព្វផ្សាយ និងណែនាំពីការវិធានការពារទប់ស្កាត់ការឆ្លងរីករាលដាលតាមសហគមន៍ គឺធ្វើយ៉ាងណាត្រូវឲ្យពលរដ្ឋចូលរួមសហការជាអាជ្ញាធរ ទាំងការរស់នៅ និងប្រកបមុខរបរប្រចាំថ្ងៃ៕


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


