ព័ត៌មានជាតិ
សមត្ថកិច្ចវែកមុខឃាតករ ដែលប្លន់សម្លាប់លោកយាយម្នាក់នៅស្រុកសូទ្រនិគម បានហើយ!
សៀមរាប ៖ នៅទីបំផុតករណីប្លន់សម្លាប់លោកយាយម្នាក់នៅស្រុកសូទ្រនិគម យកទ្រព្យសម្បត្តិ បាន៣ថ្ងៃ ក៏ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលស្រុកសូទ្រនិគម បានបំបែកហើយ។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូនិគម ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ ឆាន់ វុទ្ធី នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ការបង្ក្រាបនេះដែរ គឺដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត។
លោកបន្តថា ប្រតិបត្តិការនេះដោយមានការសហការជាមួយកម្លាំងនគរបាលស្រុកសូទ្រនិគម ជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទើបការបង្ក្រាបទទួលបានជោគជ័យ។
លោកបន្តទៀតថា ករណីអំពើលួចមានស្ថានទោស ដោយប្រើប្រាស់អាវុធសាមញ្ញ កើតហេតុនៅចំនុចត្រពាំងរូងស្ថិតនៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូនិគម ខេត្តសៀមរាប កាលពីវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២០ លើជនរងគ្រោះឈ្មោះ មឿន ត្រៀម ភេទស្រី អាយុ ៧១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
អង្គហេតុ នៅថ្ងៃទី០៤ខែធ្នូឆ្នាំ២០២០វេលាម៉ោង ៧និង០០ព្រឹក ជនរងគ្រោះ បានទៅចូលរួមពិធីបុណ្យនៅក្នុងភូមិ ពេលត្រឡប់មកពីបុណ្យវិញម៉ោង ៩និង០០នាទីព្រឹក បានដឹកគោយកទៅចងនៅស្រែរបស់ខ្លួននៅខាងកើតភូមិដាក់ផ្កា(ម្តុំកន្លែងកើតហេតុ) ចម្ងាយប្រហែល ២គីឡូម៉ែត្រ។ លុះដល់ម៉ោង ១៤និង៣០នាទី ក៏ជិះកង់ ទៅមើលគោនិងរើសកស្រូវនៅឯស្រែ នៅចំណុចត្រពាំងរូងដដែល លុះដល់ម៉ោង ១៩និង០០នាទី កូនមិនឃើញម្ដាយត្រឡប់មកផ្ទះវិញ ក៏ប្រាប់បងប្អូនអ្នកជិតខាង ឲ្យជួយរកម្ដាយនៅកន្លែងចងគោនៅចំណុចត្រពាំងរូង ដល់ពេលរកក៏ឃើញ ជនរងគ្រោះនៅនឹងដុបក្បាលស្រែ របស់ខ្លួនដោយឃើញភាគស្លាកស្នាមរបួសថ្ពាល់ខាងឆ្វេងនិងឈាម ជាច្រើន ពេលនោះ ក្រុមគ្រួសារក៏បានយកជនរងគ្រោះមកមន្ទីរពេទ្យដើម្បីសង្គ្រោះ ដល់ពេលមកដល់មន្ទីរពេទ្យបង្អែកស្រុកជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្ដងទៅ ។នៅពេលទទួលបានព័ត៌មាននេះ កម្លាំងជំនាញបានដឹកនាំកម្លាំងចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត និងពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសព ហើយសន្និដ្ឋានបានថា ករណីនេះ ពិតជាមានបទល្មើសព្រហ្មទណ្ឌពិតប្រាកដមែន ក្នុងកម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានបន្តសហការជាមួយកម្លាំងព្រហ្មទណ្ឌនៃអធិការស្រុកសូទ្រនិគម កំណត់បានមុខសញ្ញាជនសង្ស័យឈ្មោះ ម៉ូវ ភា ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោកបន្ថែម ដោយកម្លាំងយើងបានយកខ្លួនជននេះមកធ្វើការសាកសួរ ហើយជនសង្ស័យបានសារភាពថា គាត់ពិតជាបានប្រព្រឹត្តបទល្មើសខាងលើពិតប្រាកដមែន ដោយនៅពេលកើតហេតុ រូបគេបានទៅជីកដំឡូវជ្រូកជាមួយជនរងគ្រោះនៅចំណុចកើតហេតុ។ ដោយមានឱកាសល្អខ្លួនយកជំនីក ដងដែកវាយលើជនរងគ្រោះចំនួន ៣ជំនីក បណ្តាលឲ្យសន្លប់ ហើយយកទ្រព្យសម្បត្តិជនរងគ្រោះ រួមមានមាសសន្លឹកចំនួន៣តម្លឹង,ខ្សែកមាសមួយខ្សែទម្ងន់១តម្លឹង, ចិញ្ចៀន មាស២វង់ទំងន់២ជី, និងលុយចំនួន៧លានរៀល។
លោកបន្ថែមថា តាមការសាកសួរជនសង្ស័យ បាសារភាពទៀតថា មូលហេតុដែលគាត់សម្លាប់ជនរងគ្រោះ ព្រោះខ្លួនចាញ់ល្បែង និងជំពាក់ប្រាក់គេច្រើន។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញស្នងការដ្ឋានខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនស្ត្រីជនសង្ស័យខាងលើទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕
ដោយ ៖ កុសល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


