Connect with us

ព័ត៌មានជាតិ

ទីលាន​បាញ់​គ្រាប់​ពិត សម្រាប់​បម្រើ​ដល់​វិ​ស័យ​ការពារជាតិ ទំហំ​ប្រមាណ​១០៥​ហិកតា ត្រូវបាន​បញ្ចុះបឋមសិលា​សាងសង់

បានផុស

នៅ

​ទីលាន​បាញ់​គ្រាប់​ពិត របស់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ (​ភ្នំ​ជុំ​រីករាយ​) ត្រូវបាន​រៀបចំ​ពិធី​បញ្ចុះបឋមសិលា​បើក​ការ​ដា្ឋ​ន​សាងសង់​ជា​ផ្លូវការ​ហើយ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៧ ខែធ្នូ ឆ្នាំ​២០២១ នេះ ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​។

តាម​របាយ​ការ​ណ៍​របស់​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នាយ​ឧ​ត្ត​ម​សេនី​យ៍ សៅ សុខា បាន​ឲ្យ​ដឹង​ថា ទីលាន​បាញ់​គ្រាប់​ពិត​នេះ ស្ថិតនៅ​ភូមិសាស្ត្រ ឃុំ​ពាម និង​ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ និង​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ជាប់​ព្រំប្រទល់​ជាមួយនឹង​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។ ដើមឡើយ​តំបន់​នេះ ជា​ព្រៃស្រោង កម្រ​មាន​មនុស្ស​មកដល់​ទីនេះ តែ​ក្រោយមក​ដោយសារ​កំណើនប្រជាជន ព្រៃ​នៅ​តំបន់​នេះ ត្រូវ​រង​ការកាប់​ទន្ទ្រាន​រិច​រិល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​នាយ​ឧ​ត្ត​ម​សេនី​យ៍ សៅ សុខា ភូមិសាស្ត្រ​នេះ មាន​ចម្ងាយ​ត្រឹមតែ​៩៤ គីឡូ​ម៉ែត ពី​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​។ ផ្នែក​ខាងត្បូង គឺ​ជួរ​ភ្នំ​ខ្ពស់ៗ លាតសន្ធឹង​ពី​ភ្នំ​ឱ​រ៉ា​ល់ ដល់​ឈូង​សមុទ្រ​ប្រទេស​ថៃ ឯ​ផ្នែក​ខាងជើង​ជាប់​នឹង​បឹង​ទន្លេសាប​។ តំបន់​នេះ មាន​ប្រជាជន​រស់នៅ​ចំនួន​៤​ខេត្ត (​ខេត្តកណ្ដាល​-​កំពង់ស្ពឺ​-​កំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​)​។ ជា​ខ្សែក្រវ៉ាត់​ការពារ​រាជធានី​ភ្នំពេញ ពី​ទិស​ពាយព្យ និង​ទិសបស្ចិម​។

នាយ​ឧ​ត្ត​ម​សេនី​យ៏ សៅ សុខា អះអាងថា ដោយសារ​លក្ខណៈ​ភូមិសាស្ត្រ ដូច​បាន​រៀបរាប់​ខាងលើ និង​ម្យ៉ាងទៀត កងរាជអាវុធហត្ថ​មាន​សាលា​ហ្វឹកហ្វឺន​តែមួយ ដែល​មាន​ទីតាំងនៅ​កំបូល ហើយ​ដើម្បី​ធ្វើ​កំណែទម្រង់​កងរាជអាវុធហត្ថ នៅ​ឆ្នាំ​២០០៩ លោក​បាន​ធ្វើ​ការសិក្សា ជ្រើសរើស​តំបន់​នេះ នឹង​ស្នើសុំ​ដី​នៅ​ទីតាំង​នេះ ទៅ​រាជរដ្ឋាភិបាល ដើម្បី​កសាង​ជា​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​។

ដោយយោង​ទៅតាម​ស្ថានភាព​ភូមិសាស្ត្រ​ល្អ លោក​បានធ្វើ​ការសិក្សារ​ហូត​ដល់​ឆ្នាំ​២០១២ ទើប​ចាប់ផ្តើម​ធ្វើការ​សាងសង់ ហើយ​ការសាងសង់​ត្រូវបាន​ចែកជា​៥​ជំហាន​៖

​ជំហាន​ទី​១, ការរៀបចំ​ប្រព័ន្ធ​ផ្លូវ ត​ភ្ជាប់​ពី​ផ្លូវ​លេខ​៤៤ មក​មជ្ឈមណ្ឌល និង​ផ្លូវ​ក្នុង​មជ្ឈមណ្ឌល ព្រមទាំង​រៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​គ្រប់​ប្រភេទ ក្នុងនោះ​ផ្លូវ​កៅស៊ូ​មាន​ប្រវែង​៣៣,១៤៥ គីឡូម៉ែត្រ ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង​៥៣,៩០០​គីឡូម៉ែត្រ​, ជីក និង​ធ្វើ​ទំនប់​បង្ហូរ ព្រមទាំង​ស្ថាបនា​អាង​ច​ម្រះ​ទឹកស្អាត​, ត​បណ្តាញ​អគ្គិសនី​, សាងសង់​អគារ​ពហុ​សិក្សា​, អគារ​ស្នាក់នៅ​, ផ្ទះបាយ​, បន្ទប់ទឹក​, បង្គន់​អនាម័យ​, អគារ​វេទិកា​, ទីលាន​ហ្វឹកហាត់​, ទីលានកីឡា​ជាដើម​។​

​ជំហាន​ទី​២, ចាប់ពី​ឆ្នាំ​២០១៨ ដំណើរការ​សាងសង់​អគារ​ស្នាក់នៅ រឹងមាំ អគារ​ទីចាត់ការ ផ្ទះ​ភ្ញៀវ ផ្ទះ​បុគ្គលិក គិលានដ្ឋាន ប្រព័ន្ធ​ឃ្លាំង រោង​ដាក់​រថយន្ត រថពាសដែក ព្រមទាំង​ជីក​ធ្វើ​ទំនប់ទឹក ស្ថាបនា​អាង​ច​ម្រះ​ទឹកស្អាត​ទី​២​។​ល​។​

​ជំហាន​ទី​៣, ការជីក និង​សម្រួល​ដី​ទំហំ​១០៥ ហិកតា សម្រាប់​សាងសង់​ទីលាន​បាញ់ នឹង​កសាង​អគារ​ហ្វឹកហាត់​តាម​ប្រព័ន្ធ​បច្ចេកទេស SIMULATION នាពេលនេះ ហើយ​កិច្ច​ការដែល​យើង​ប្រារព្ធ​ធ្វើ​នា​ព្រឹក​នេះ គឺជា​លទ្ធផល នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​វិស័យ​ការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ជំហាន​ទី​៤, នឹង​បន្ត​រៀបចំ​សាងសង់​មណ្ឌល​ពិព័រណ៍​ពហុ​បច្ចេក ទេស​។​

​ជំហាន​ទី​៥, សាងសង់​ទីលាន​សម្រាប់​បម្រើការ​លំ​ហាត់​ថ្នាក់​យុទ្ធវិធី ថ្នាក់​វរ​សេនា​តូច អនុ​សេនា​ធំ​។​

​នាយ​ឧ​ត្ត​ម​សេនី​យ៏ សៅ សុខា បញ្ជាក់ថា ការដ្ឋាន​សំណង់​នេះ នឹង​រួមចំណែក​សំខាន់​បន្ថែមទៀត​ដល់​ការកសាង​សមត្ថភាព​ការពារជាតិ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សម្រាប់​កម្ពុជា​ផ្ទាល់​ផង ហើយក៏​ជាការ​ត្រៀម​រៀបចំ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​កីឡា​បាញ់កាំភ្លើង ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ និង​ព្រឹត្តិការណ៍​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​បាញ់កាំភ្លើង​កងទ័ពជើងគោក​អាស៊ាន ដែលជា​កាតព្វកិច្ច​សមា​ជិ​ក​អាស៊ាន​នីមួយៗ​ថែមទៀត​។

មាន​ប្រសា​ស​ន៍​នៅក្នុង​ពិធី​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​បញ្ជាក់ថា ការ​បញ្ចុះ​បឋមសិលា​សាងសង់​នៅពេល​នេះ បន្ទាប់ពី​ភាគី​កម្ពុជា​-​ចិន បាន​ពិភាក្សា​គ្នា​យ៉ាង​ហ្មត់ចត់ ហើយ​ចិន​ក៏បាន​បញ្ជូន​អ្នកបច្ចេកទេស​ជំនាញ ដើម្បី​មក​សិក្សា​នៅ​ទីតាំង​នេះ​ចប់​រួចរាល់​។ សម្ដេច​បន្ដថា អគារ និង​ទីលាន​បាញ់​គ្រាប់​ពិត​នេះ គឺជា​ការផ្ដល់​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដល់​ក្រសួងការពារជាតិ​កម្ពុ​ជា​។

បើ​តាម​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ការបញ្ចុះ​បឋមសិលា​សា​ង​សង់​អគារ និង​ទីលាន​បាញ់​គ្រាប់​ពិត​នៅថ្ងៃនេះ មិនមែន​សម្រាប់​បម្រើ​ឲ្យ​តែ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នោះទេ តែ សម្រាប់​ត្រៀមលក្ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​បាញ់កាំភ្លើង កងទ័ពជើងគោក​អាស៊ាន ឆ្នាំ​២០២៣​ប៉ុណ្ណោះ​ទេ ហើយនឹង​បម្រើ​ដល់​គ្រប់​កងឯកភាព​ក្នុង​កងយោធពល​ខេមរភូមិន្ទ​សំដៅ​រួមចំណែក​លើកកម្ពស់​សម​ត្ថ​ភាព​កងទ័ព ក្នុងការ​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព ឯករាជ្យ​ជាតិ សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ស​ង្គ​ម បង្ការ​ទប់ស្កាត់​នូវ​រាល់​ទង្វើ​បំផ្លិចបំផ្លាញ អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ ការពារ​សុខសន្តិភាព​ជូន​ប្រជាជន​កម្ពុជា​ទូទៅ ភ្ញៀវ​ទេសចរណ៍ និង​អ្នកវិនិយោគ​ព្រមទាំង​មន្ត្រី ស្ថាប័ន​អន្តរជាតិ ស្ថានទូត​នានា​នៅ​កម្ពុជា​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម