ព័ត៌មានជាតិ
តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាកសាងអគារទីចាត់ការ បឋមសិក្សាទក្សិណថ្មី
កំពង់ចាម ៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អមដំណើរដោយឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត មន្ទីរអប់រំយុវជននិងកីឡា/អាជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារទីចាត់ការមួយខ្នងនៃសាលាបឋមសិក្សាទក្សិណ ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

បើតាមលោកនាយកសាលាបានឲ្យដឹងថា អគារទីចាត់ការថ្មីដែលបានធ្វើពិធីបញ្ចុះបឋមសិលានាពេលនេះមានទំហំទទឹងប្រវែង៧,៧ម៉ែត្រ បណ្តោយ១១ ម៉ែត្រ និងមានកម្ពស់៥ម៉ែត្រ។

លោកនាយកសាលាបន្តថា ដោយយោងលើអគារទីចាត់ការចាស់មានសភាពទ្រុឌទ្រោមពុំអាចជួសជុលបាន ដែលសំណង់ចាស់មួយនេះបានកសាងតាំងពីជំនាន់បារាំង ដូច្នេះហើយគណៈកម្មការទ្រទ្រង់សាលាសម្រេចកសាងអគារទីចាត់ការថ្មីនេះឡើង។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងនាមឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គណៈកម្មការទ្រទ្រង់សាលាដែលបានផ្តួចផ្តើមនូវគំនិតក្នុងការកសាងសំណង់ដ៏ល្អមួយនេះឡើងដើម្បីជាការចូលរួមពង្រីកនូវធនធានមនុស្ស។ ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលក៏បានផ្តាំផ្ញើដល់ក្រុមជាងសំដៅធ្វើយ៉ាងណាសាងសង់សំណង់មួយនេះប្រកបដោយគុណ មានស្តង់ដារ ស្របតាមទៅតាមបទដ្ឋានបច្ចេកទេសដើម្បីធានានូវគុណភាពសំណង់ក្នុងការប្រើប្រាស់បានយូរអង្វែង៕

អត្ថបទ និងរូបភាព៖លោក ហុង ម៉េងហៀ
សូមចុចអាន ៖ ក្រសួងយុត្តិធម៌ ប្រកាសផ្លាស់ប្តូរអង្គភាពចំនួន៤ទៅទីតាំងថ្មី




-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


