ព័ត៌មានជាតិ
១១ខែឆ្នាំនេះចិនវិនិយោគនៅខេត្តព្រះសីហនុទំហំទឹកប្រាក់ជាង ២ពាន់លានដុល្លារ
លោក ទូ ហ្សាវកាង (Du Xiaogang) លេខាបក្សនៃគណៈកម្មាធិការបក្សកុម្មុយនីស្ត ចិន បានឱ្យដឹងថា ទុនវិនិយោគតំបន់សេដ្ឋកិច្ចពិសេស និងសហគ្រាសចូលបោះទីតាំងសរុបប្រមាណ ១.៣៦៦លានដុល្លារ ចាប់ផ្តើមពីឆ្នាំ២០០៨ មកដល់ថ្ងៃនេះ។ លោកថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ទំហំទឹកប្រាក់នាំចេញ និងនាំចូលសរុប ២.០០១លាន ដុល្លារ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្លាយជានិមិត្តរូបនៃចំណងមិត្តភាព រវាងខេត្ត ក្រុងទាំងពីរ និងត្រូវចាត់បញ្ចូលក្នុងបញ្ជីសម្រេចមូលដ្ឋានក្នុងសន្និសីទកំពូលកិច្ច សហប្រតិបត្តិការអន្តរជាតិ ” ខ្សែក្រវាត់ និងផ្លូវ ” លើកទី២ បានទទួលស្គាល់ពីរប្រមុខរដ្ឋទាំងពីរ។ សមិទ្ធផលនេះ មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់រដ្ឋបាលខេត្តព្រះសីហនុ ហើយក៏មិនអាចកាត់ផ្តាច់ពីពីការចង្គុលបង្ហាញពីខេត្តជាំងស៊ូផងដែរ។ លោក ទូ ហ្សាវកាង លើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីឌីអូអនឡាញ ស្តីពីការលើកកម្ពស់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ច ពិសេស ក្រុងព្រះសីហនុកម្រិត ២.០ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ខេត្តព្រះសីហនុ និងទីក្រុងវូស៊ី ជាខេត្តសម្ព័ន្ធ មេត្រីភាព ទោះបីវិបត្តិនៃជំងឺកូវីដ-១៩ ប៉ុន្តែភាគីទាំងពីររក្សានូវទំនាក់ទំនង និងរៀបចំកម្មវិធី ផ្សេងៗតាមប្រព័ន្ធអនឡាញ។ ក្នុងនោះក៏មានការជួយឧបត្ថម្ភគាំទ្រពីររដ្ឋបាលប្រជាជនខេត្ត ជាំងស៊ូ និងសាខាកាកបាទជាំងស៊ូ ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ឈរលើមូលដ្ឋានស្មើភាព និងមានភាព ជឿជាក់ ដើម្បីឧបត្ថម្ភប្រយោជន៍រួម។ កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងយុទ្ធសាស្ត្រចតុកោណរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ ” ខ្សែក្រ វាត់មួយ ផ្លូវមួយ ” របស់ប្រធានាធិបតី ស៊ី ជិនភីង ក្នុងគោលដៅថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសទាំងពីរ។
បើតាមលោកអភិបាលរងខេត្ត បានបញ្ជាក់ថា ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស១១ បានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុ បានដាក់សម្ពោធឱ្យដំណើរការឆ្នាំ២០០៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា តំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ហូដូ គ្រុប នៅទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ។ ខេត្ត ក្រុងទាំង២ បានកំណត់ យកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ធ្វើជាស្ពាន និងជាវេទិកាទំនាក់ទំនង ឱ្យកាន់តែស៊ីជម្រៅក្នុងការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធដែលទទួលបានលទ្ធ ផលគួរជាទីមោទនៈ និងបង្កើត ទំនាក់ទំនង កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ៕ កម្ពុជាថ្មី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


