Connect with us

ព័ត៌មានជាតិ

សប្បុរសជន​ជួយ​ ១៤ លាន​ ដុល្លារ​ ដល់​រដ្ឋាភិបាល​ទុក​ទិញ​វ៉ាក់សាំង​កូវីដ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន​បាន​ប្រកាស​មុន​នេះ​ថា គិត​មក​ដល់​ពេលនេះ​សប្បុរសជន​បាន​ជួយ​ថវិកា​ ១៤ លានដុល្លារ​ដើម្បី​ទិញ​វ៉ាក់សាំង​កូវីដ​​ចាក់ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ។

ក្នុង​ពេល​ប្រទេសមួយចំនួនផលិតបាននិងដាក់អោយប្រើប្រាស់ និង​កំពុងបញ្ចេញលក់អោយប្រទេសនានា សម្តេច​តេជោ ហ៊ុន សែន បានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ​ឲ្យ​ត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូង។

រដ្ឋាភិបាល​បាន​ត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលកម្ពុជា​មានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម