ព័ត៌មានជាតិ
ទើបរកឃើញករណីដំបូង ពលរដ្ឋរស់នៅសង្កាត់វត្តភ្នំ ឆ្លងកូវីដ ១៩ ជានិស្សិតសាលាច្បាប់
តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះ បានរកឃើញនិស្សិតច្បាប់ឆ្នាំទី ២ ម្នាក់រៀននៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានឆ្លងកូវីដ ១៩។

ជនរងគ្រោះមានឈ្មោះ ស្រៀន គីមស៊្រុន អាយុ ២២ ឆ្នាំ ទីលំនៅនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បានចូលទៅហាង Zendo បឹងកេងកងនៅថ្ងៃ ២៧ ខែវិច្ឆិកា ២០២០។
ហាង Zendo សាខាងបឹងកេងកង ត្រូវបានអាជ្ញាធរចុះបិទភ្លាមៗ ក្រោយរកឃើញមានអ្នកឆ្លងជាបន្តបន្ទាប់។ ក្រសួងក៏ស្នើពលរដ្ឋដែលបានចូលទៅហាងនេះ សូមទៅធ្វើតេស្តជាបន្ទាន់ ដើម្បីការពារការចម្លងបន្ថែមទៀត។
នៅព្រឹកនេះដែរ ក្រសួងសុខាភិបាលក៏ប្រកាសករណីឆ្លងទីពីរ ជាអ្នករស់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ស្រ្តីរងគ្រោះមានឈ្មោះអៀម ធីតា អាយុ ៣៥ ឆ្នាំ បានចូលទៅហាង Pedro នៅថ្ងៃ ២៧ ខែវិច្ឆិកា ២០២០។ លទ្ធផលតេស្តជនរងគ្រោះ មានវិជ្ជមានកូវីដ ១៩ និងកំពុងបន្តសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ៕
គួរបញ្ជាក់ថា សំណាក ២៤៨៣ ត្រូវបានវិភាគកាលពីម្សិលមិញ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា ក្នុងនោះរកឃើញពីរករណី ដែលជនរងគ្រោះពីរនាក់ខាងលើ។ នៅសល់សំណាក ១ ៦០៥ ទៀតនឹងត្រូវធ្វើវិភាគបន្តនៅថ្ងៃ ០៨ ធ្នូ ២០២០ នេះ។
នៅព្រឹកនេះដែរ ក្រសួងនឹងបន្តតេស្តអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងតាមខេត្ត សម្រាប់អ្នកពាក់ព័ន្ធតាមខេត្ត៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៤ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


