Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោក ជួសជុលផ្លូវមួយខ្សែប្រវែង​១០០ម៉ែត្រ ដើម្បីសម្រួលចរាចរណ៍ដល់អ្នកធ្វើ​ដំណើរ

បានផុស

នៅ

កំណាត់​ផ្លូវ​លេខ​២៥៩​មួយ​ខ្សែ​ដែលមានប្រវែង​ប្រមាណ​ជាង​១០០​ម៉ែត្រ ​ត្រូវបាន​អាជ្ញាធរ​ខណ្ឌទួល​គោក​ធ្វើការ​ជួសជុល​ឡើងវិញ ក្រោយពី​ខូចខាតដោយ​កន្លែង​ខ្លះមាន​ជង្ហុក​សំបុកមាន់ ដើម្បី​សម្រួល​ការធ្វើ​ចរាចរណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ម្យ៉ាងទៀត​ដើម្បី​ជាការ​លើក​សោ​ភណ្ឌ​ភាពរាជធានី​ភ្នំពេញ​ ឲ្យ​មាន​ភាពស្រស់​បំព្រង សមជា​ទីក្រុង​ដែលជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណាត់​ផ្លូវ​លេខ​២៥៩​ដែល​ត្រូវ​ជួសជុល​នេះ ​គឺ​ចាប់ផ្ដើម​ពី​ផ្លូវ​សហព័ន្ធរុស្ស៊ី ដល់​ផ្លូវ​កម្ពុជា​ក្រោម​ស្ថិតនៅក្នុង​សង្កាត់​ទឹកល្អក់​ទី​១​ ខណ្ឌទួលគោក ។​

លោក ប៉ិច សុខ​ឃឿន ​ចៅសង្កាត់​ទឹកល្អក់​ទី​១ បាន​មានប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២០​ខែធ្នូ​ ឆ្នាំ២០២១​នេះ​ថា​ អនុវត្តតាម​ការណែនាំ​របស់លោក​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ គឺ​បាន​ជំរុញ​អោយ​អាជ្ញាធរ​ខណ្ឌ សង្កាត់​ ធ្វើការ​ជួយ​ជួសជុល​កំណាត់​ផ្លូវ​ដែល​ខូចខាត​ឡើងវិញ ដើម្បី​សម្រួល​ការធ្វើ​ចរាចរណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ ។

ជាក់ស្តែង​នៅ​ថ្ងៃទី​២០​ ខែធ្នូ​នេះ យើង​បានធ្វើការ​ជួសជុល​អ៊ុត​កៅស៊ូ​ផ្លូវ២៥៩ ដោយ​ចាប់ពី​ផ្លូវ​សហព័ន្ធរុស្ស៊ី​រហូតដល់​ផ្លូវ​កម្ពុជា​ក្រោម ។ ការជួសជុល ផ្លូវ​២៥៩​នេះ គឺ​ត្រូវ​ជួសជុល​ដោយ​អ៊ុត​កៅស៊ូ អាស់​ហ្វា ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ព្រឹក​ថ្ងៃទី​២០ ខែ​ធ្នូ​ ឆ្នាំ២០២១ ដោយ​ធ្វើការ​ជួសជុល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ដែលជា​គម្រោង​មូលនិធិ​សង្កាត់​ឆ្នាំ​២០២១៕

​អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម