ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ស្ពឺប្រាប់ម្ចាស់អាជីវកម្មទាំងអស់ក្នុងខេត្តត្រូវតែចូលខ្លួនធ្វើបច្ចុប្បន្នភាពលើផ្ទាំងផ្សព្វផ្សាយរបស់ខ្លួនមុនអាជ្ញាធរចុះរុះរើ
អាជ្ញាធរខេត្តកំពង់ស្ពឺនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានចេញលិខិតជូនដំណឹងមួយប្រាប់ដល់ម្ចាស់អាជីវកម្មទាំងអស់ដែលកំពុងធ្វើអាជីវកម្មនៅក្នុងខេត្តឱ្យចូលខ្លួនទៅ បំពេញបែបបទដើម្បីធ្វើបច្ចុប្បន្នភាពលើផ្ទាំងពាណិជ្ជកម្មរបស់ខ្លួន។

យោងតាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ស្ពឺដែលCNCទទួលបាននៅថ្ងៃនេះបានឲ្យដឹងថា ម្ចាស់អាជីវកម្មទាំងអស់រួមមានសណ្ឋាគារផ្ទះសំណាក់ភោជនីយដ្ឋានផ្សារឯកជន ក្រុមហ៊ុនលក់ផលិតផលភេសជ្ជៈ ក្រុមហ៊ុនសហគ្រាសឯកជន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហាងលក់ទូរសព្ទ័ដៃ ហាងលក់គ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ ក្រុមហ៊ុន អភិវឌ្ឍន៍បូរី ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ លំនៅឋាន គ្រឹះស្ថានឯកជន ព្រមទាំងម្ចាស់អាជីវកម្មផ្សេងៗទៀតដែលកំពុងប្រកបអាជីវកម្មទាំងអស់ជ្រាបថា ដើម្បីសោភណភាពទី ក្រុង ទីប្រជុំជន ពិសេសស្របតាមនីតិវិធីច្បាប់និងលិខិតបទដ្ឋានគតិយុត្តិជាធរមានរដ្ឋបាលខេត្តនឹងធ្វើបច្ចុប្បន្នភាពស្លាកយីហោឬផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលអស់ សុពលភាពនិងគ្មានលិខិតអនុញ្ញាតត្រូវមកបំពេញបែបបទស្នើសុំពីច្រកចេញ-ចូលតែមួយនៃរដ្ឋបាលក្រង-ស្រុកនីមួយៗ។

ក្នុងនោះទំហំផ្ទាំងផ្សព្វផ្សាយដែលក្រោម៤ម៉ែត្រការ៉េ ត្រូវទទួលបានការអនុញ្ញាតត្រឹមច្រកចេញចូលតែមួយស្រុក-ក្រុងដែលខ្លួនកំពុងប្រកបអាជីវកម្មលើសពី៤ម៉ែត្រការ៉េឡើងទៅម្ចាស់អាជីវកម្មត្រូវមកបំពេញបែបបទសុំលិខិតអនុញ្ញាតនៅអង្គភាពច្រកចេញ-ចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ស្ពឺចាប់ថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
ជាមួយនោះលិខិតរដ្ឋបាលខេត្តកំពង់ស្ពឺក៏បានបញ្ជាក់ផងដែរថា ក្នុងករណីដែលម្ចាស់អាជីវកម្មទាំងអស់ដែលមិនអនុវត្តតាមការណែនាំខាងលើរដ្ឋបាលខេត្តនឹងអនុវត្តតាម នីតិវិធីរដ្ឋបាលនិងចុះធ្វើការរុះរើនូវផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ស្លាកយីហោ ប៉ាណូ របារកាត់ទទឹងផ្លូវ ប្រអប់ភ្លើង ផ្ទាំងLED ផ្ទាំងផ្សព្វផ្សាយចល័តអចល័តផ្ទាំងផ្សព្វផ្សាយ ផ្សេងៗទៀតដោយបន្ទុកចំណាយនិងរាល់ការខូចខាតម្ចាស់ទីតាំងជាអ្នកទទួលខុសត្រូវ៕
ដោយ ៖ ណារី

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


