Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបង​ ​មានទីតាំង​ ៥ កន្លែង​ សម្រាប់​សិស្ស​ស្នាក់នៅ​ឥតគិតថ្លៃ​អំឡុងពេល​ប្រលង​បាក់ឌុប

បានផុស

នៅ

មន្ទីរអប់រំយុវជន និងកិឡា ខេត្តបាត់ដំបង បានរៀបចំមណ្ឌលប្រលងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំនួន ១០ មណ្ឌល និងមានកន្លែងសម្រាប់សិស្សមកពីបណ្តាស្រុកឆ្ងាយៗ ឱ្យស្នាក់នៅដោយឥតគិតថ្លៃចំនួន ៥ ទីតាំង ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលបរិច្ឆេទនៃការប្រលងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅចំនួន ២ ថ្ងៃ គឺថ្ងៃទី ២៧ និង២៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានឱ្យដឹងថា នៅឆ្នាំនេះ មន្ទីរបានរៀបចំមណ្ឌលសម្រាប់ឱ្យសិស្សប្រឡងមានចំនួន ១០ មណ្ឌល ដោយ៩មណ្ឌល នៅក្នុងក្រុងបាត់ដំបង និង១មណ្ឌល នៅក្នុងស្រុកសង្កែ គឺវិទ្យាល័យអន្លង់វិល។

ដោយឡែក សម្រាប់ចំនួនសិស្សដែលត្រូវប្រលងយកសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំនេះ សរុបមានចំនួន ៧.០៣៦ នាក់ (ស្រី ៣.៨៧៨ នាក់)។

រីឯទីតាំងសម្រាប់ឱ្យសិស្សដែលឡើងមកពីបណ្តាស្រុកឆ្ងាយៗស្នាក់នៅ គឺមន្ទីរបានសម្រេចយកសាលាបឋមសិក្សាដែលនៅក្បែរមណ្ឌលប្រលងចំនួន ៥ ទីតាំង គឺ១.សាលាបឋមសិក្សា វត្តកំផែង ២.សាលាបឋមសិក្សា ហ៊ុន សែន អូរចារ ៣.សាលាបឋមសិក្សា ជ្រៃកោង ៤.សាលាបឋមសិក្សា ព្រែកព្រះស្តេច និង៥.សាលាបឋមសិក្សា ១៣មករា។

លោកប្រធានមន្ទីរអប់រំ បានបញ្ជាក់យ៉ាងច្បាស់ថា សិស្សដែលមានបំណងចង់ស្នាក់នៅតាមទីតាំងដែលមន្ទីរបានកំណត់ ត្រូវឡើងមកមុនមួយថ្ងៃ ដើម្បីទៅចុះឈ្មោះងាយស្រួលខាងមន្ទីរទាក់ទងទៅអាជ្ញាធរ ក្រុង-ខេត្ត ដាក់គ្រែ និងរៀបចំកន្លែងតម្រូវទៅតាមចំនួនសិស្សដែលបានស្នើសុំ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម