ព័ត៌មានជាតិ
ព្រឹកស្អែក សម្តេចតេជោ នឹងអញ្ជើញសម្ពោធអគាររដ្ឋបាលថ្មីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
សម្តេចអគ្គមហាសនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ។

អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្ថិតនៅមហាវិថីព្រះនរោត្តមសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ផ្តើមសាងសង់នៅខែកុម្ភៈឆ្នាំ ២០១៧ បញ្ចប់នៅ ខែកក្កដាឆ្នាំ ២០២០ មានកម្ពស់៣៥ជាន់(ដោយមិនគិតជាន់ក្រោមដី២ជាន់)កម្ពស់១២០ម៉ែត្រ មានបណ្តោយប្រវែង ៥៤ម៉ែត្រ ទទឹងប្រវែងជាង២៦ម៉ែត្រ។
ដោយឡែក ហេដ្ឋារចនាសម្ព័ន្ធអគារនេះវិញ គឺរៀបចំបង្កលក្ខណៈភាពងាយស្រួលសម្រាប់បំពេញការងារដោយមានចំណត៨ជាន់(រួមទាំងជាន់ក្រោមដី២ជាន់) អាចចតរថយន្ត បាន ១៤២ គ្រឿង និងទោចក្រយានយន្ត ១០២ គ្រឿង បញ្ជរព័ត៌មាន(ជាន់ទី១) ច្រកចេញ-ចូលតែមួយ(ជាន់ទី៦) សាលប្រជុំ និងបន្ទប់ប្រជុំ សាលប្រជុំធំ ២ (សម្រាប់១៩៨ នាក់ និងសម្រាប់១២៨នាក់ និងបន្ទប់ប្រជុំតូចមួយចំនួន ការិយាល័យ២៣ជាន់ ការិយាល័យអគ្គនាយក បន្ទប់ទទួលភ្ញៀវ ការិយាល័យអគ្គនាយករង ការិយាល័យថ្នាក់ដឹកនាំ នាយកដ្ឋាន និងការិយាល័យមន្រ្តី អាហារដ្ឋាន(ជាន់ទី២០) ក្លឹបហាត់ប្រាណ ស្ទីម និង សូណា(ជាន់ទី៣១) ស្កាយបារ (ជាន់ទី៣៣ និង៣៤)។

គួររំលឹកជូនថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានបង្កើតឡើងក្នុងសម័យសង្គមរាស្ត្រនិយមដោយព្រះរាជក្រមលេខ៦៦១ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥១។ កិច្ចដំណើរការរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ត្រូវបានបញ្ឈប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ក្រោមរបបខ្មែរក្រហម ។ អង្គភាពនេះ បានចាប់ដំណើរការឡើងវិញនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៧៩ ក្រោមឱវាទក្រសួងពាណិជ្ជកម្ម ។
អង្គភាពនេះ ត្រូវបានផ្ទេរទៅនៅក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្ងៃទី ១១ ខែ មិនា ឆ្នាំ១៩៨៨។ ទីចាត់ការគយ និងរដ្ឋាករ ត្រូវបានដំឡើង ជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ)ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៨ ហើយជារដ្ឋបាលសាធារណៈស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានភារកិច្ចគ្រប់គ្រង ត្រួតពិនិត្យ និងប្រមូលពន្ធអាករគ្រប់ប្រភេទលើទំនិញនាំចេញ និងនាំចូល បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេស បទល្មើសគយ បង្កភាពងាយស្រួលដល់ពាណិជ្ជកម្មអន្តរជាតិ៕
អត្ថបទ ៖ ណារី
-
សេដ្ឋកិច្ច៧ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៤ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ


