ព័ត៌មានជាតិ
ខេត្តព្រះសីហនុត្រៀមផ្ទះសំណាក់ ៥ កន្លែងសម្រាប់បេក្ខជនប្រឡងបាក់ឌុបមកពីឆ្ងាយៗ
រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១នេះ បានប្រកាសផ្ដល់ជូនកន្លែងស្នាក់នៅ និងអាហារ ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ។
ការរៀបចំកន្លែងស្នាក់នៅ ដល់បេក្ខជន ដែលមកពីវិទ្យាល័យឆ្ងាយៗ ដើម្បីជួយសម្រាលបន្ទុក ដោះស្រាយការលំបាក និងបញ្ហាប្រឈមនានា របស់ឪពុកម្ដាយ អាណាព្យាបាល ដែលពុំមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយការស្នាក់នៅ ហូបចុកក្នុងអំឡុងពេលប្រឡង។
រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា មណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន វាលរេញ និងបឋមសិក្សា ហ៊ុន សែន វាលរេញ រដ្ឋបាលខេត្តបានត្រៀមផ្ទះសំណាក់ចំនួន ៤ កន្លែង រួមនិងអាហារ ៣ ពេល សម្រាប់បេក្ខជន នៅថ្ងៃប្រឡង។
ចំណែកឯមណ្ឌលវិទ្យាល័យ ហ៊ុន សែន មិត្តភាព វិទ្យាល័យក្រុងព្រះសីហនុ និងអនុវិទ្យាល័យតេជោសែន កម្មករ រដ្ឋបាលខេត្តបានរៀបចំ នៅផ្ទះសំណាក់គ្រូបង្រៀន៕
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ៖
អត្ថបទ៖ ស៊ុយ ចាន់ធា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង