ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងអប់រំ អំពាវនាវ បេក្ខជនត្រូវតាំងចិត្តឱ្យស្ងប់ ត្រៀមប្រឡងឱ្យជោគជ័យ
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានអំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិទាំងអស់ ត្រូវតាំងចិត្តឱ្យស្ងប់តាមវិធីដែលខ្លួនចូលចិត្ត ដូចជាតាមការតាំងសមាធិជាដើម ដើម្បីត្រៀមចូលរួមប្រឡងនាថ្ងៃទី ២៧ និង ២៨ ខែធ្នូឆ្នាំ ២០២១ ខាងមុនេះ ឱ្យទទួលបានលទ្ធផលជោគជ័យ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៣ ខែធ្នូនេះថា សូមបេក្ខជនប្រឡងបាក់ឌុបបន្តចូលរួមអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ចូលរួមប្រតិបត្តិវិធានការសុវត្ថិភាពសុខភាព ជាពិសេសអនុវត្ត ៣ការពារ ៣កុំ ក្នុងការរក្សាសុខសុវត្ថិភាពបុគ្គល និងគ្រួសារ។ បង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរតាមដងផ្លូវ ដោយត្រូវបន្តគោរពច្បាប់ចរាចរណ៍ និងបន្តអនុវត្តផែនការបុគ្គលត្រៀមប្រឡងបាក់ឌុបរៀងៗខ្លួន ដើម្បីទទួលបានលទ្ធផលសមតាមការខិតខំប្រឹងប្រែង។

ជាមួយគ្នានេះដែរ លោក រស់ សុវាចា បានណែនាំដល់បេក្ខជនប្រឡងត្រូវញាំ និងគេងឱ្យបានគ្រប់គ្រាន់ ព្រមទាំងបរិភោគទឹកឱ្យបានច្រើន ដើម្បីការពារសុខភាពឱ្យបានល្អ ពិសេសត្រូវតាំងចិត្តឱ្យស្ងប់តាមវិធីដែលខ្លួនចូលចិត្ត ដូចជាតាមការតាំងសមាធិជាដើម និងត្រូវរៀបចំទឹក ម៉ាស់ និងអាល់កុលលាងដៃឱ្យរួចរាល់ ដើម្បីដាក់តាមខ្លួនយកទៅមណ្ឌលប្រឡងបាក់ឌុប។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ២០ ខែធ្នូកន្លងទៅថ្មីៗនេះថា ក្រសួងនឹងមិនបន្ធូរបន្ថយ ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំនេះនោះទេ ទាំងកម្រិតការដាក់វិញ្ញាសារ និងការរិតបន្តឹងវិន័យ បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបណ្តាលឱ្យបិទសាលាមួយរយៈក៏ដោយ។

លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ការរៀបចំការប្រឡងទៅតាមស្តង់ដារ នៃការប្រឡងសញ្ញបត្រធម្យមសិក្សាទុតិយភូមិនេះ គឺដើម្បីធ្វើឱ្យសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅកម្ពុជា នៅតែមានតម្លៃ និងមានគុណភាព ទោះបីជាប្រឡងនៅពេលណាក៏ដោយ។
លោករដ្ឋមន្ត្រីបានបន្ថែមថា សម្រាប់ការប្រឡងបាក់ឌុបនៅថ្ងៃទី ២៧ ខែធ្នូខាងមុខនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣ នាក់ ស្រី ៦០ ៣៩៧ នាក់ មានមណ្ឌលសំណេរចំនួនសរុប ២០៤ មណ្ឌល ត្រូវជា ៤ ៦១៦ បន្ទប់។បេក្ខជនត្រូវបានរៀបចំចំនួន ២៥ នាក់ ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


