ព័ត៌មានជាតិ
អង្គការទស្សនៈពិភពលោក កៀរគររកសៀវភៅ ១ ម៉ឺនក្បាល ដើម្បីផ្ដល់ឱ្យបណ្ណាល័យនៅតំបន់ដាច់ស្រយាល
អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា នឹងរៀបចំយុទ្ធនាការអំណានឮៗជាលើកទី៣ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ នៅបរិវេណ Factory Phnom Penh។ យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រការប្រារព្ធទិវាអំណានជាតិ របស់ក្រសួងអប់រំ ជាពិសេសកៀរគររកសៀវភៅចំនួន ១ម៉ឺនក្បាល ដើម្បីផ្តល់ឱ្យបណ្ណាល័យនៅតំបន់ដាច់ស្រយាល។

យុទ្ធនាការនេះ ស្របតាមបេសកកម្មស្នូលរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា ក្នុងការជំរុញកម្មវិធីអប់រំ ជាពិសេសការចូលរួមលើកកម្ពស់អក្ខរកម្ម និងបណ្តុះវប្បធម៌នៃការអានក្នុងចំណោមកុមារ។ គោលបំណងចម្បងនៃយុទ្ធនាការនេះ គឺកៀរគរអំណោយជាសៀវភៅចំនួន ១ម៉ឺនក្បាល ដើម្បីផ្តល់ជូនបណ្ណាល័យ និងជុំរុំអំណានចំនួន ២១៦ នៅសហគមន៍ដាច់ស្រយាល នៅខេត្តក្រចេះ ព្រះវិហារ និងបន្ទាយមានជ័យ ដែលអង្គការទស្សនៈពិភពលោក កំពុងប្រតិបត្តិការ។
បើតាមការគូសបញ្ជាក់ពីលោក នី សុផារ៉ាន នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា យុទ្ធនាការអំណានឮៗ លើសពីការកៀរគរសៀវភៅអាន តែវាជាកត្តាជំរុញឱ្យមានការចាប់អារម្មណ៍លើការអាន និងការសិក្សារបស់កុមារ។ លោកថា តាមរយៈយុទ្ធនាការនេះ យើងមានបំណងបង្កើតផលវិជ្ជមានយូរអង្វែង តាមរយៈការផ្តល់ឱ្យកុមារនូវលទ្ធភាពទទួលបានសម្ភារៈអានប្រកបដោយគុណភាព និងបណ្តុះក្តីស្រលាញ់ចំពោះសៀវភៅ។

លោក នី សុផារ៉ាន បានបន្តឱ្យដឹងថា ជុំរុំអំណានចំនួន ៩៧០ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា តាមបណ្តាខេត្តចំនួន១០ កំពុងផ្តល់ផលដល់កុមារចំនួនជាង៣ម៉ឺននាក់។ លើសពីនេះ ឪពុកម្តាយ និងអាណាព្យាបាលចំនួនជាង ៤ម៉ឺននាក់ ទទួលបានការបណ្តុះបណ្តាល ដើម្បីជំរុញបរិយាកាសសិក្សា និងការអាននៅផ្ទះ ដែលជួយជំរុញដល់ការអាន និងការរៀនសូត្ររបស់កូនៗពួកគេ។
លោកនាយកប្រតិបត្តិនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា ក៏បានគូសបញ្ជាក់ពីតួនាទីសំខាន់នៃអក្ខរកម្ម ក្នុងការជួយជំរុញឱ្យកុមារបញ្ចេញនូវរាល់សក្តានុពល និងបំភ្លឺអនាគតរបស់ពួកគេ។ លោក ថា ទោះជាយ៉ាងណាក៏ដោយ របាយការណ៍របស់ធនាគារពិភពលោក បានលើកឡើងពីបញ្ហាប្រឈមផ្នែកអក្ខរកម្មរបស់ប្រទេសកម្ពុជា ដែលកុមារជាង ៥០% មានបញ្ហលើការអាន ឬការយល់ពីសាច់រឿងសាមញ្ញៗ ក្រោយពីបញ្ចប់ថ្នាក់បឋមសិក្សា រួមទាំងការរំខានដែលបណ្តាលមកពីការបិទសាលាដោយសារជំងឺរាតត្បាត ក៏បានធ្វើឱ្យបញ្ហាប្រឈមទាំងនេះកាន់តែធ្ងន់ធ្ងរដែលរារាំងដល់សមត្ថភាពអានរបស់សិស្សបន្ថែមទៀត។

ទោះយ៉ាងណាក៏ដោយ ការសិក្សាបានបង្ហាញថា ការផ្តល់សៀវភៅរឿងដែលមានគុណភាពខ្ពស់ និងការបង្កើតបណ្តាញគាំទ្រការអាន គឺជាកត្តាមួយក្នុងចំណោមកត្តាផ្សេងទៀត ដែលអាចធ្វើឱ្យលទ្ធផលអានមានភាពប្រសើរឡើង។ នេះជាការ គូសបញ្ជាក់បន្ថែមរបស់លោកនាយកប្រតិបត្តិនៃអង្គការទស្សនៈពិភពលោក។ លោក ចាត់ទុកថា យុទ្ធនាការអំណានឮៗ នៅឆ្នាំនេះ ចាប់ផ្តើមជាមួយនឹងសកម្មភាពដែលមានការចូលរួម ភាពជាដៃគូ និងការសហការជាមួយអ្នកបង្កើតមាតិកាលើបណ្តាញសង្គម ដើម្បីបន្លឺសាររបស់យុទ្ធនាការនេះផងដែរ។
គួរជម្រាបថា កុមារជាង ៥ ៥០០នាក់ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានទទួល ផលពីភាពជោគជ័យនៃយុទ្ធនាការសៀវភៅ១ម៉ឺនក្បាលនេះ កាលពីឆ្នាំ២០២២ និងឆ្នាំ២០២៣ ហើយអង្គការទស្សនៈពិភពលោក រំពឹងថា នឹងបន្តរក្សាបាននូវភាពជោគជ័យនេះ ដែលជាក្តីសង្ឃឹមសម្រាប់កុមារកម្ពុជា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


