Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា ឃុន សៀ ប្រកាសគាំទ្រចំពោះការសម្រេចជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត

បានផុស

នៅ

ភ្នំពេញ៖ អ្នកឧកញ៉ា ឃុន សៀ សូម​ផ្ញើ​សារ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការសម្រេច នា​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២១ ដែល​ជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រីនៅ​ថ្ងៃ​អនាគត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារ​គាំ​ទ្រនេះ​បាន​លើកឡើងថា ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត គឺជា​ឥស្សរជន​វ័យក្មេង ជា​ថ្នាក់ដឹកនាំ​យុវជន និង​បញ្ញវន្ត​ខ្មែរ​ដ៏​ឆ្នើម​មួយរូប ដែល​ពោរពេញ​ដោយ​សមត្ថភាព ទេពកោសល្យ និង​ភាពជា​អ្នកដឹកនាំ​ដ៏​ល្អប្រសើរ​ព្រមទាំង​មានគុណ​ធម៌ សុជីវធម៌ និង​តម្កល់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ ដែល​តែង​ទទួលបាន​នូវ​ការគោរព​កោតសរសើរ ការគោរព ស្រលាញ់ ការជឿជាក់​ពី​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ហើយ ឯកឧត្តម បាន និង​កំពុង​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​បេសកកម្ម ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​កម្ពុជា​។​

សារ​គាំទ្រ​បាន​បន្តថា យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ពិតជា​ឥស្សរជន​ដែល​សក្តិ​សមជា​អនាគត នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​អនាគត ដើម្បី​បន្តវេន​ដឹកនាំ​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព សុខសន្តិភាព សាមគ្គីភាព ស្ថិរភាព​សង្គម និង​ជំរុញ​ការអភិវឌ្ឍ​ជាតិ​ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ដើម្បី​សេខ​ក្តី​សុខ សុភមង្គល និង​បំណងប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប នាពេល​អនាគត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម