ព័ត៌មានជាតិ
វ៉ាក់សាំង Pfizer ជាង ១,៥៦ លានដូសទៀត នឹងមកដល់ កម្ពុជា នៅរាត្រីនេះ
វ៉ាក់សាំង Pfizer ចំនួន ១ ៥៦៧ ៥៣០ លានដូសទៀត ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី លើកទី ២ នឹងមកដល់ កម្ពុជា នៅរាត្រីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ នេះ។ នេះបើយោងតាមការផ្ដល់ដំណឹងពី លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដល់ “កម្ពុជាថ្មី” នៅថ្ងៃនេះ។

រដ្ឋាភិបាលអូស្ត្រាលីផ្តល់ផ្តល់វ៉ាក់សាំង Pfizer ចំនួន ២,៣៥ លានដូសដល់រាជរដ្ឋាភិបាលកម្ពុជាដែលវ៉ាក់សាំងទាំងនេះផ្តល់ជាពីរលើកគឺ លើកទី១ បានដឹកមកដល់កម្ពុជាកាលពីយយប់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ចំនួន ៧៨៣ ០០០ ដូស ដោយអញ្ជើញទៅទទួលដោយផ្ទាល់ពីប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អំណោយដ៏ថ្លៃថ្លានេះ គឺជាកាយវិការដ៏ប្រពៃ របស់ប្រជាជន និងរដ្ឋាភិបាលប្រទេសអូស្ត្រាលី ចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល នៅក្នុងបុព្វហេតុប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេសនៅពេលដែលកម្ពុជា កំពុងតែព្យាយាមសម្រប និងរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យ៉ាងច្បាស់ថា មានតែវ៉ាក់សាំងទេ ទើបអាចយកឈ្នះជំងឺនេះ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែឆ្នូ ឆ្នាំ២០២១ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា ធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មានចំនួន ៨៩,០៦%។ ក្នុងនោះប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៤៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ កុមារ-យុវជនអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,០៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨ នាក់។ កុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,១៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២ នាក់ និងកុមារអាយុ ០៥ឆ្នាំ មាន ៩៨,៧២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧ នាក់។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងប្រមាណជាង៤០លានដូស។ វ៉ាក់សាំងទាំងនេះ ភាគច្រើនជាជំនួយ និងការបញ្ជាទិញពីរដ្ឋាភិបាលចិន។ ដោយឡែកតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់វិញ កម្ពុជាបានទទួលវ៉ាក់សាំង មានជាដូចជាប្រភេទ Astra Zeneca Covid Shield Johnson and Johnson ជាដើម មានចំនួនជាង ៣ លានដូស ខណៈមជ្ឈមណ្ឌលកូវ៉ាក់សន្យាផ្តល់វ៉ាក់សាំងដល់កម្ពុជា ចំនួន ៦, ៦ លានដូស៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


